បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រ មួយក្រុមបានផលិត និងសាកល្បងដោយជោគជ័យ នូវគំរូមួយដោយផ្អែកលើគំនិត តាមបែបប្រលោមលោកមួយ ដែលត្រូវបានបង្កើតឡើង កាលពីជាងពីរទសវត្សរ៍មុន ដោយអ្នកជំនាញខាង ទីភ្នាក់ងារអវកាសអាមេរិក ដែលមានដើមកំណើតចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមស្រាវជ្រាវរបស់ចិនបានផលិត និងសាកល្បងម៉ាស៊ីនហោះហើរ ល្បឿនលឿងជាងសំឡេងគំរូដើម ដែលមានសមត្ថភាពដំណើរការក្នុងល្បឿន Mach 4 ដល់ Mach 8 (4,900-9,800 kph) ក្នុងលក្ខខណ្ឌល្បឿន ដោយផ្អែកលើការរចនា ដែលបង្កើតឡើងនៅក្នុង NASA ប៉ុន្តែក្រោយមកត្រូវបានបដិសេធ ដោយសារតែការចំណាយខ្ពស់ និងបញ្ហាបច្ចេកទេសដែល មិនអាចដោះស្រាយបាន។ នេះបើតាមកាសែត South China Morning Post។
យោងតាមរបាយការណ៍ គឺខណៈពេលដែលយន្តហោះ ដែលមានល្បឿនលឿន ជាងសំឡេងភាគច្រើន មានម៉ាស៊ីននៅផ្នែកកណ្តាល (ក្បាលពោះ) លក្ខណៈពិសេសសំខាន់នៃយន្តហោះ TSV X-plane ពិសោធន៍គឺថាវាត្រូវបានបំពាក់ ដោយម៉ាស៊ីនពីរដាច់ដោយ ឡែកពីគ្នានៅសងខាង។
ការរចនានេះត្រូវបានគេរាយការណ៍ថា ត្រូវបានបង្កើតឡើងដោយលោក Ming Han Tang ជនជាតិអាមេរិកដើមកំណើតចិន ដែលបានបម្រើការជា វិស្វករនាំមុខគេនៃកម្មវិធី Hypersonic របស់ NASA នៅចុងទសវត្សរ៍ឆ្នាំ1990 ៕
ប្រែសម្រួលៈ ណៃ តុលា