ព័ត៌មានអន្តរជាតិ

តួកគី បញ្ជាក់ថា រកឃើញអ្នកឆ្លង វីរុសកូវីដ-១៩ថ្មីជាង ១៨.០០០នាក់

អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា តួកគី បានរាយការណ៍កាលពីថ្ងៃសុក្រថា ករណីកូវីដ-១៩ថ្មីចំនួន១៨.៥៦១នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដលល់ ៩.០០២.៩៦៨នាក់ ។

ចំនួនអ្នកស្លាប់ដោយវីរុស នៅក្នុងប្រទេសតួកគី បានកើនឡើងពី១៧៦ ដល់៧៨.៧៧៨នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន ២៥.១២៩នាក់បន្ថែមទៀត បានជាសះស្បើយគិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

ក្រសួងបានឲ្យដឹងថា សរុបចំនួន ៣៤៧.២៣២នាក់ បានទទួលការធ្វើតេស្តរកមើល វីរុសកាលពីថ្ងៃមុននេះ ។

ប្រទេសតួកគី បានចាប់ផ្តើមការចាក់វ៉ាក់សាំងកូវីដ-១៩ ជាទ្រង់ទ្រាយធំកាលពីថ្ងៃទី១៤ ខែមករា បន្ទាប់ពីក្រុមអាជ្ញាធរបាន អនុម័តឲ្យប្រើប្រាស់បន្ទាន់ វ៉ាក់សាំងរបស់ប្រទេសចិន Sinovac ។

ពលរដ្ឋជាង ៥៦,៤៩លាននាក់ បានទទួលការចាក់ថ្នំាដូសទី១ របស់ពួកគេ ទន្ទឹមនឹងនេះដែរជាង ៥០,៨៧លាននាក់ បានទទួលដូសលើកទី២ របស់ពួកគេ ។ តួកគី បានចាក់ថ្នាំជាង ១២១,៥៣លានដូស ក្នុងនោះបូកទំាងការចាក់ថ្នាំដូសទី៣ ដែលជាដូសជំរុញផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top