ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអង់គ្លេស ប៉ះទង្គិចគ្នា ជាមួយនាវាមុជទឹក hunter-killer របស់រុស្ស៊ី នៅអាត្លង់ទិចខាងជើង

បរទេស ៖ ព័ត៌មានអំពី “ការប៉ះទង្គិចគ្នា” នេះ កើតឡើងចំពេលមានការអះអាងជាបន្តបន្ទាប់ ដោយប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីរបស់លោក ខាងលិចថា ប្រទេស រុស្ស៊ីកំពុងរៀបចំ “ការឈ្លានពាន” លើប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់ ដែលទីក្រុងម៉ូស្គូបដិសេធថា មិនមានហេតុផល ច្បាស់លាស់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិ ចក្រភពអង់គ្លេស (MoD) បានអះអាងថា នាវាមុជទឹក “hunter-killer” របស់រុស្ស៊ី បានបុកជាមួយនាវា ចម្បាំង Royal Navy របស់ចក្រភពអង់គ្លេស ដែលកំពុងបំពេញ បេសកកម្មល្បាត នៅអាត្លង់ទិកខាងជើង កាលពីប៉ុន្មានឆ្នាំមុន ។

អ្នកនាំពាក្យម្នាក់បាននិយាយថា “នៅចុងឆ្នាំ 2020 នាវាមុជទឹករុស្ស៊ី ដែលកំពុងតាមដាន ដោយនាវាចម្បាំង HMS Northumberland [Type 23 frigate] បានទាក់ទងជាមួយ sonar array array ” ដោយបន្ថែមថា “កងទ័ពជើងទឹក បានតាមដានជាប្រចាំនាវា និងនាវាមុជទឹកបរទេស ដើម្បីធានាការការពារ ចក្រភពអង់គ្លេស” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top