ព័ត៌មានអន្តរជាតិ

តើអ្វីដែលនៅ ពីក្រោយវេហាសាស្រ្ត មិនចេះរីងស្ងួត របស់រុស្ស៊ី ចំពោះអាមេរិក ទៅលើបញ្ហាសន្តិសុខ

បរទេស៖ វិមានក្រឹមឡាំង បានកត់សម្គាល់អំពីការដាក់ពង្រាយទ្រព្យសម្បត្តិយោធារបស់រុស្ស៊ី នៅក្នុងប្រទេសគុយបា និង ប្រទេសវេណេស៊ុយអេឡា កំពុងបង្ហាញពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដែលកំពុងលាតត្រដាងដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ លោកបណ្ឌិត Paul Craig Roberts អតីតមន្ត្រីរដ្ឋបាលលោកប្រធានាធិបតី Reagan បាននិយាយថា បញ្ហាទាំងមូលអាចត្រូវបានដោះស្រាយដោយការផ្តល់ឱ្យរុស្ស៊ីនូវការធានាផ្នែកសន្តិសុខ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីកំពុងស្វែងរកជម្រើសដើម្បីធានាសន្តិសុខរបស់ខ្លួន ដោយមិនបដិសេធការដាក់ពង្រាយមីស៊ីលរុស្ស៊ីនៅក្នុងប្រទេសគុយបា និងវេណេហ្ស៊ុយអេឡា ឡើយ ប្រសិនបើសហរដ្ឋអាមេរិក និងអង្គការណាតូ មិនអើពើចំពោះការព្រួយបារម្ភរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ហើយបន្តបង្កើនយោធានៅមាត់ទ្វាររបស់រុស្ស៊ីទៀតនោះ។

កាលពីសប្តាហ៍មុន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov ដែលបានដឹកនាំគណៈប្រតិភូរុស្ស៊ីក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី ១០ ខែមករា ជាមួយសហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវ គឺបានប្រាប់ RTVI TV ថា លោកនឹងមិន “បញ្ជាក់ឬដកចេញ” ចំពោះលទ្ធភាពដែលរុស្ស៊ីអាចបញ្ជូនទ្រព្យសម្បត្តិយោធាទៅឱ្យប្រទេសនៅអាមេរិកឡាទីនទាំងពីរនេះទេ។ ក្នុងករណីការចរចាជាមួយអាមេរិក និងណាតូ បរាជ័យ ហើយការពង្រីកសម្ព័ន្ធភាពនៅតែបន្ត៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top