ប្រទេសថៃនឹងបន្តគម្រោងធ្វើដំណើរ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី ១ ខែកុម្ភៈ បន្ទាប់ពីកម្មវិធីនេះត្រូវបាន ផ្អាកដោយសារតែមេរោគ បំប្លែងខ្លួនអូមីក្រុង។
ការទប់ស្កាត់ការធ្វើដំណើរ ដោយសារជំងឺរាតត្បាត បានបង្កផលប៉ះពាល់ដល់ប្រទេស សេដ្ឋកិច្ចពឹងលើវិស័យទេសចរណ៍មួយនេះ ដោយនាំឱ្យចំនួនអ្នកទស្សនាធ្លាក់ចុះដល់កម្រិតទាបបំផុត។ អ្នកធ្វើដំណើរដែល ចាក់វ៉ាក់សាំងពេញលេញ នឹងអាចចូលបានក្រោមគ្រោង “Test & Go” ដរាបណាពួកគេធ្វើតេស្តិ៍រកកូវីដ នៅថ្ងៃដំបូងនិងថ្ងៃទី ៥។

អ្នកទេសចរណ៍នឹងត្រូវដាក់ដាច់ ដោយឡែកនៅសណ្ឋាគារមួយ ខណៈរង់ចាំលទ្ធផលតេស្តិ៍របស់ពួកគេ ហើយនឹងត្រូវតម្រូវឱ្យដោនឡូត កម្មវិធីតាមដានមួយ ដើម្បីធានាថាពួកគេគោរពតាមច្បាប់ ៕
ប្រភព៖ Sabay
