កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងលំដាប់កំពូល របស់ប្រទេសកូរ៉េខាងត្បូងលោក Rain បានផ្តល់ដំណឹង ដ៏គួរឲ្យសង្ឃឹមថា លោកនឹងបង្ហាញខ្លួននៅក្នុងគម្រោង អាមេរិចត្រូវបានលុបចោល ដោយសារតែជំងឺរាតត្បាត COVID-19 ។
លោក Rain បានធ្វើបទសម្ភាសន៍ជាវីដេអូជាមួយ Star News ដើម្បីរម្លឹកដល់ការបញ្ចប់នៃរឿងភាគ tvN ‘Ghost Doctor’ ។ ‘Ghost Doctor’ ពិពណ៌នាអំពីរឿង របស់វេជ្ជបណ្ឌិតដ៏ក្រអឺតក្រទមម្នាក់ ដែលបានស្លាប់ ហើយត្រូវបានបង្ខំឲ្យចែករម្លែក សាកសពជាមួយអ្នករស់នៅ ។ លោក Rain បានចែករម្លែកពីគំនិតខ្លួន ក្នុងការក្លាយជាតារាសម្ដែង និងជាតារាចម្រៀង បន្ថែមលើគម្រោងគម្រោង បន្ទាប់របស់ខ្លួននៅសហរដ្ឋអាមេរិក ដោយលោកបានចែករម្លែកថា ពីមុនខ្ញុំគិតថា ការក្លាយជាអ្នកចម្រៀងមានដែនកំណត់ គំនិតខុសគ្នា ខ្ញុំគិតថា គំនិតបានផ្លាស់ប្តូរ ខ្ញុំនៅតែចង់រាំបានល្អ ដូច្នេះខ្ញុំគ្រប់គ្រងរបបអាហាររបស់ខ្ញុំ និងចង់ហាត់ប្រាណ ។
លោកក៏បានពន្យល់ថា លោកមិនមែន ជាមនុស្សកំប្លែងពីធម្មជាតិ ហើយមិនអាចធ្វើឲ្យមនុស្ស សើចបានឡើយ លោកបានអរគុណអ្នកនៅជុំវិញ លោកដែលបានជួយលោកចូលក្នុងវិស័យកម្មវិធីកម្សាន្ត ។ លោកពន្យល់ថា ខ្ញុំមិនអាចធ្វើ ឲ្យមនុស្ស សើចបានទេ ។ ដូច្នេះខ្ញុំគិតថា ខ្ញុំអាចធ្វើកម្មវិធី កម្សាន្តបាន ដោយសារផលិតករ Kim Tae Ho, Jae Suk Hyung (Yoo Jae Suk) និង Hyori Nuna (Lee Hyori)”។ លោកបានបង្ហើប ថា លោកចង់ចូលក្នុងវិស័យកម្មវិធីចម្រុះ ទាំងស្រុង ប៉ុន្តែមិនទាន់មានទំនុក ចិត្តនៅឡើយទេ ៕ ដោយ៖លី ភីលីព