ព័ត៌មានអន្តរជាតិ

Updated ៖ រុស្ស៊ី ខ្លួននឹងផ្តោតលើការ ឈ្លានពានទៅតំបន់ ភាគខាងកើត នៃប្រទេសអ៊ុយក្រែនវិញ

ម៉ូស្គូ ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ថា រុស្ស៊ី បានអះអាងថា ខ្លួននឹងផ្តោតការឈ្លាន ពានរបស់ខ្លួនលើអ៊ុយក្រែនលើ “ការរំដោះ” ស្ថិតនៅភាគខាងកើត ដែលជាសញ្ញា នៃការផ្លាស់ប្តូរ ដែលអាចកើតមាននៅក្នុង យុទ្ធសាស្ត្ររបស់ខ្លួន ។
ក្រសួងការពារជាតិបានឲ្យដឹងថា គោលបំណងដំបូង នៃសង្គ្រាមបានបញ្ចប់ ហើយរុស្ស៊ី បានកាត់បន្ថយសមត្ថភាព ប្រយុទ្ធរបស់អ៊ុយក្រែន ។

ការឈ្លានពានរបស់រុស្ស៊ី បានលេចចេញឡើងក្នុងគោលបំណងដណ្តើមយកទីក្រុងធំៗយ៉ាងឆាប់រហ័ស និងផ្តួលរំលំរដ្ឋាភិបាល ។

ប៉ុន្តែវាបានជាប់គាំងនៅ ចំពោះមុខការតស៊ូរបស់អ៊ុយក្រែនយ៉ាងខ្លាំង។

លោក Sergei Rudskoy ប្រធានរដ្ឋបាល ប្រតិបត្តិការសំខាន់ របស់អគ្គសេនាធិការបានលើកឡើងថា “ភារកិច្ចចម្បង នៃដំណាក់កាលដំបូង នៃប្រតិបត្តិការត្រូវបានអនុវត្ត” ។

លោកបានឲ្យដឹងទៀតថា “សមត្ថភាពប្រយុទ្ធរបស់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដែលអនុញ្ញាតឱ្យយើងប្រមូល ផ្តុំកិច្ចខិតខំប្រឹងប្រែងចម្បង របស់យើងក្នុងការសម្រេចបាន នូវគោលដៅសំខាន់ គឺការរំដោះ ក្រុងDonbas” ដោយសំដៅទៅលើតំបន់មួយ នៅភាគខាងកើត នៃប្រទេសអ៊ុយក្រែនដែលភាគច្រើនស្ថិតនៅក្នុងកណ្តាប់ដៃ របស់រុស្ស៊ី ដែលគាំទ្រដោយពួកបំបែកខ្លួន ។

យោធារុស្ស៊ី បាននឹងកំពុងទម្លាក់គ្រាប់បែក និងព្យាយាមឡោមព័ទ្ធទីក្រុងសំខាន់ៗ របស់អ៊ុយក្រែន ដូចជារដ្ឋធានី គៀវ (Kyiv) ដែលឧត្តមសេនីយ៍ Rudskoy បានចាត់ទុកថា ជាការ ប៉ុនប៉ង ដើម្បីបង្រួបបង្រួមកងកម្លាំងអ៊ុយក្រែន នៅកន្លែងផ្សេងទៀត នៅក្នុងប្រទេស ខណៈដែលរុស្ស៊ី ផ្តោតទៅលើតំបន់ភាគ ខាងកើតវិញ ។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា កងទ័ពរបស់លោកបានធ្វើ “ការវាយប្រហារដ៏ខ្លាំងក្លា” លើប្រទេសរុស្ស៊ី ហើយបានអំពាវនាវឱ្យទីក្រុងម៉ូស្គូ ទទួលស្គាល់តម្រូវការសម្រាប់ ការចរចាសន្តិភាព ។

លោកបានថ្លែងថា “ដោយការទប់ស្កាត់សកម្មភាពរបស់រុស្ស៊ី អ្នកការពាររបស់យើងកំពុងដឹកនាំ លើការដឹកនាំរុស្ស៊ីទៅកាន់គំនិតសាមញ្ញ និងសមហេតុសមផលមួយ ដោយធ្វើការពិភាក្សាគ្នា គឺជារឿង ដែលចាំបាច់បំផុត ដោយមានអត្ថន័យ និងបន្ទាន់ ហើយយុត្តិធម៌ សម្រាប់ជាប្រយោជន៍ នៃលទ្ធផល មិនមែនសម្រាប់ការ ពន្យារពេលនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top