ព័ត៌មានអន្តរជាតិ

ចិន ព្រមានធ្វើចំណាត់ការ ដើម្បីឆ្លើយតបទៅនឹង កិច្ចព្រមព្រៀងទិញ លក់អាវុធរវាងតៃវ៉ាន់ និងអាមេរិក

បរទេស ៖ កងកម្លាំងយោធា នៃប្រទេសចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា នឹងធ្វើការវាស់វែង ពិចារណាដ៏មានប្រសិទ្ធភាព មួយជាការឆ្លើយតប និងក៏ដូចជាការការពារ មិនឲ្យបរទេសណាមួយអាច ប៉ុនប៉ងចង់គាំទ្រ ឲ្យកោះតៃវ៉ាន់អាចប្រែក្លាយខ្លួន ទៅជារដ្ឋឯករាជ្យនោះបានឡើយ ។

អ្នកនាំពាក្យ របស់ក្រសួងការពារជាតិចិន លោក Tan Kefei កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដដែលនេះបានធ្វើការ លើកឡើង បែបនេះដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀង ទិញលក់អាវុធចុងក្រោយរវាង អាមេរិកនិងកោះតៃវ៉ាន់ ដែលមានតម្លៃ ប្រមាណជា៩៥លានដុល្លារ។

លោកបន្តថា៖តៃវ៉ាន់ ជាផ្នែក មិនអាចកាត់ផ្តាច់បាន នៃទឹកដី របស់ចិន បញ្ហា តៃវ៉ាន់បានធ្វើឲ្យយើងមានការព្រួយ បារម្ភជាពិសេសទៅលើអត្ថប្រយោជន៍ ជាមូលដ្ឋានរបស់ចិន ហើយ ដូចនេះយើងមិនអត់ឱន ចំពោះការជ្រៀតជ្រែក ពីខាងក្រៅឡើយ ។

ចិននឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីអាចបង្ក្រាបនូវរាល់ទម្រង់នៃការជ្រៀតជ្រែកទាំងនោះហើយព្រមទាំងធ្វើការការពារចំពោះអធិបតេយ្យភាពជាតិនិងបូរណាភាទឹកដីដោយគ្មានការងាករេឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top