ព័ត៌មានអន្តរជាតិ

Update៖ លោក បៃដិន ចោទរុស្ស៊ី ថាបានបង្កឲ្យមានការ ប្រល័យពូជសាសន៍ នៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទរុស្ស៊ី ថាបានបង្កឲ្យមាន ការប្រល័យពូជសាសន៍ នៅអ៊ុយក្រែន ។

ក្នុងអំឡុងសុន្ទរកថា អំពីការកើនឡើងអតិផរណា កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបង្ហាញខ្លួនដើម្បីចោទប្រកាន់លោក ប្លាឌីមៀ ពូទីន របស់រុស្ស៊ី ពីបទប្រល័យពូជសាសន៍ ។

គួររំលឹកថា រដ្ឋបាលលោក បៃដិន កាលពីមុនបានបញ្ឈប់ការពិពណ៌នា អំពីការសម្លាប់ជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែនថា ជា “អំពើប្រល័យពូជសាសន៍” ប៉ុន្តែបានចោទប្រកាន់លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាម ។

សេតវិមានកំពុងស្វែងរកឲ្យមានការស្តីបន្ទោស ចំពោះការកើនឡើងលើ តម្លៃទំនិញប្រើប្រាស់ ពាក់ព័ន្ធនឹងការលុកលុយ របស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ទោះបីជាអតិផរណារបស់សហរដ្ឋអាមេរិក កើនឡើងមុនពេលកើតសង្រ្គាមក្តី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top