ព័ត៌មានអន្តរជាតិ

នាង Son Ye Jin និងលោក Hyun Bin ត្រឡប់មកកូរ៉េវិញពីក្រេបទឹកឃ្មុំ នៅអាមេរិក 

កូរ៉េ៖បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Son Ye Jin និងលោក Hyun Bin ត្រូវបានគេប្រទះឃើញនៅព្រលានយន្តហោះអន្តរជាតិ Incheon ត្រឡប់ពីក្រេបទឹកឃ្មុំនៅសហរដ្ឋអាមេរិកបង្កភាពភ្ញាក់ផ្តើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ។

កាលពីថ្ងៃទី ២៨ ខែមេសា គូស្នេហ៍ថ្មីថ្មោងបានត្រឡប់មកប្រទេសកូរ៉េវិញ បន្ទាប់ពីរីករាយក្រេបទឹកឃ្មុំនៅសហរដ្ឋអាមេរិក។ លោក Hyun Bin បានបង្ហាញខ្លួនដំបូងនៅចំពោះមុខអ្នកគាំទ្រ និងអ្នកសារព័ត៌មានបានប្រមូលផ្តុំគ្នានៅព្រលានយន្តហោះ ហើយបន្ទាប់មកនាង Son Ye Jin ក៏ដើរតាម។

បន្ទាប់មក ពួកគេបានស្វាគមន៍អ្នកគាំទ្រយ៉ាងច្រើន ហើយថតរូបនៅមុខកាមេរ៉ា។ កាលពីថ្ងៃទី ១១ ខែមេសា Son Ye Jin និង Hyun Bin បានធ្វើដំណើរទៅទីក្រុង Los Angeles បន្ទាប់ពីរៀបការនៅថ្ងៃទី ៣១ ខែមីនា ក្រោយម ពួកគេបានត្រឡប់ទៅប្រទេសកូរ៉េវិញ ពួកគេរីករាយក្រេបទឹកឃ្មុំអស់រយៈពេលប្រហែល២សប្តាហ៍នៅថ្ងៃទី ២៨ ខែមេសា៕ដោយ៖លី ភីលីព

Most Popular

To Top