បរទេស ៖ សហរដ្ឋអាមេរិក បានបង្កើតច្បាប់ ស្តីពីការចែករំលែកព័ត៌មាន សម្ងាត់ ជាមួយអ៊ុយក្រែន ខណៈដែលផ្តល់ព័ត៌មាន ដល់ទីក្រុងគៀវ ឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ដើម្បីវាយប្រហារយោធារុស្ស៊ី ។ នេះបើយោងតាមកាសែត Washington Post ដែលបានដកស្រង់សម្តី មន្ត្រីមិនបញ្ចេញឈ្មោះ កាលពីថ្ងៃពុធ បន្ទាប់ពីការអះអាង របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ថ្ងៃអំពីទំហំនៃការចូលរួម របស់សហរដ្ឋអាមេរិកក្នុងជម្លោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិក និងអ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា សហរដ្ឋអាមេរិក កំពុងផ្តល់ព័ត៌មានពេលវេលា ជាក់ស្តែងអំពីទីតាំង និងចលនារបស់កងកម្លាំងរុស្ស៊ី រួមទាំងរូបភាពពីផ្កាយរណប និងការស៊ើបការណ៍ សម្ងាត់ពីប្រភព “រសើប” ណាមួយ របស់ទីក្រុងកៀវ ។ មន្រ្តីអ៊ុយក្រែនម្នាក់ពណ៌នា ព័ត៌មានថា “ល្អណាស់ វាប្រាប់យើងពីកន្លែង ដែលរុស្ស៊ីនៅដើម្បីឲ្យយើងវាយពួកគេ»។
ទោះជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុន មន្ត្រីអនាមិក ទំនងជាបានចែករំលែកច្រើនពេក ជាមួយប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តល់ការសន្មត ដល់ការស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក ជាមួយនឹងការវាយប្រហារដោយកាំជ្រួច របស់អ៊ុយក្រែន ទៅលើនាវាចម្បាំងរុស្ស៊ី Moskva កាលពីខែមេសា ។ កាលពីថ្ងៃសុក្រ NBC News បានរាយការណ៍ថា លោកប្រធានាធិបតី Joe Biden ផ្ទាល់បានប្រាប់ទាំង CIA និងមន្ទីរបញ្ចកោណ ឱ្យបញ្ឈប់ការលេចធ្លាយ ដល់ប្រព័ន្ធផ្សព្វផ្សាយដោយហៅវាថា វាឱ្យខូចប្រយោជន៍៕
ប្រែសម្រួលៈ ណៃ តុលា