ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ថា មិនព្រឺរជាមួយរុស្ស៊ីឡើយ, ហ្វាំងឡង់មានទាហានខ្លាំង និងទើបទិញ F-35 ចំនួន៦០គ្រឿង

បរទេស ៖ រដ្ឋាភិបាល ទីក្រុង Helsinki នឹងពង្រឹងអង្គការណាតូ និង នាំមកនូវ “តម្លៃបន្ថែម” ជាច្រើនដល់សម្ព័ន្ធមិត្តយោធា ដឹកនាំដោយ សហរដ្ឋអាមេរិកមួយនេះ ។ នេះបើតាមរដ្ឋមន្ត្រីហ្វាំងឡង់ ​ទទួលបន្ទុកកិច្ចការអឺរ៉ុប លោកស្រី Tytti Tuppurainen បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសៅរ៍ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Tuppurainen បាននិយាយថា ការជំរុញរបស់ប្រទេសហ្វាំងឡង់សម្រាប់សមាជិកភាពរបស់អង្គការ ណាតូ ដែលត្រូវបានធ្វើឱ្យសកម្មដោយវិបត្តិអ៊ុយក្រែនគឺ “អំពីការតស៊ូរបស់យើងផ្ទាល់” និងសេរីភាពនៃ “ការធ្វើសមយុទ្ធចលនាជាតិ” ។ លោកស្រីបានទទួលស្គាល់ថា “អស់រយៈពេលជាច្រើនឆ្នាំ ដែលវិមាន ក្រឹមឡាំង មិនពេញចិត្ត ចំពោះការពង្រីកណាតូ” ប៉ុន្តែបានទទូចថា ការផ្លាស់ប្តូរនេះមិនមានបំណងជំរុញ ឱ្យមានការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងម៉ូស្គូនោះទេ។

រដ្ឋមន្ត្រីហ្វាំងឡង់ទទួលបន្ទុកកិច្ចការ អឺរ៉ុបរបស់ហ្វាំងឡង់រូបនេះ បានបន្ថែមថា “យើងបានត្រៀមខ្លួនសម្រាប់រាល់អំពើទុច្ចរិត និងវិធានការអាក្រក់ប្រឆាំង នឹងយើង ប៉ុន្តែពិតជាគ្មានការភ័យស្លន់ស្លោឡើយ យើងមិនខ្លាចទេ»។

លោកស្រីថា៖ «យើងមានទាហានសឹកខ្លាំងណាស់។ យើងទើបតែបានធ្វើការ សម្រេចចិត្តទិញយន្តហោះចម្បាំង F-35 ចំនួន 60 គ្រឿង ហើយពួកយើងត្រូវបានបំពាក់យ៉ាងល្អ ហើយយើងនឹងក្លាយជាធនធាន សម្រាប់សម្ព័ន្ធភាព”៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top