ព័ត៌មានអន្តរជាតិ

ក្រុម G7 សន្យា ផ្តល់ប្រាក់រាប់ពាន់ លានដុល្លារ ឱ្យដល់អ៊ុយក្រែន

KYIV/SLATYNE ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថា ក្រុម G7 បានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ផ្តល់ឱ្យអ៊ុយក្រែន នូវទឹកប្រាក់ចំនួន១៨,៤ពាន់លានដុល្លារ ដែលជាមូលនិធិ ដែលនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Denys Shmyhal បានលើឡើងថា នឹងបង្កើនល្បឿន នៃជ័យជម្នះរបស់ទីក្រុង (Kyiv) លើប្រទេសរុស្ស៊ី ហើយដែលមានសារៈសំខាន់ដូចគ្នា ដូចជា “អាវុធដែលអ្នកផ្តល់ឱ្យ” ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Janet Yellen បានប្រាប់អ្នកយកព័ត៌មាន នៅឯកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ G7 នៅប្រទេស អាល្លឺម៉ង់ថា “សារគឺ “យើងឈរនៅពីក្រោយអ៊ុយក្រែន។ យើងនឹងរួមគ្នា ជាមួយនឹងធនធានដែលពួកគេត្រូវការ ដើម្បីឆ្លងកាត់រឿងនេះ” ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍លោក Shmyhal បានសរសេរនៅលើ Twitter ថា “ការគាំទ្ររបស់ដៃគូ នឹងបង្កើនល្បឿន នៃជ័យជម្នះរបស់យើង … ទោះបីជាមានការខិតខំប្រឹងប្រែង របស់រុស្ស៊ីក្នុងការបំផ្លាញ សេដ្ឋកិច្ចរបស់យើងក៏ដោយ យើងទាំងអស់គ្នានឹងឈ្នះ!” ។

ការសន្យាបន្ថែមទៀត នូវសព្វាវុធក៏បានកើតឡើង នៅថ្ងៃព្រហស្បតិ៍ផងដែរ ខណៈដែលរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា គាត់បានផ្តល់សិទ្ធិចំនួន១០០លានដុល្លារអាមេរិកសម្រាប់អាវុធ បរិក្ខារ និងការផ្គត់ផ្គង់ បន្ថែម របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top