បរទេស ៖ ប្រតិបត្តិករប្រព័ន្ធ ហ្គាសហ្វាំងឡង់ Gasgrid បាននិយាយ កាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី បានបញ្ឈប់ការបញ្ជូន ឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសហ្វាំងឡង់ហើយ បន្ទាប់ពីក្រុមហ៊ុនលក់ដុំថាមពលរដ្ឋ Gasum បានបរាជ័យ ក្នុងការបង់ប្រាក់ ដែលត្រូវការជាប្រាក់រូប្ល ដែលជារូបិយបណ្ណរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍បានអានថា “ការនាំចូលឧស្ម័នតាមរយៈច្រកចូល Imatra ត្រូវបានបញ្ឈប់” ។
ក្រុមហ៊ុន Gazprom Export របស់រុស្ស៊ី បានបញ្ជាក់ពីការបញ្ឈប់ទាំងស្រុងក្នុងការចែកចាយឧស្ម័ន ទៅកាន់ប្រទេសហ្វាំងឡង់ហើយ។
“ក្រុមហ៊ុន Gazprom បានបញ្ឈប់ទាំងស្រុង ការផ្គត់ផ្គង់ឧស្ម័នទៅក្រុមហ៊ុន Gasum (ហ្វាំងឡង់) ដោយសារតែការមិនបង់ប្រាក់ជា រូប្ល (rubles) ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃបញ្ចប់នៃថ្ងៃធ្វើការនៅថ្ងៃទី 20 ខែឧសភា ក្រុមហ៊ុន Gazprom Export មិនបានទទួលការទូទាត់សម្រាប់ការផ្គត់ផ្គង់ ឧស្ម័នក្នុងខែមេសាពី Gasum (ហ្វាំងឡង់)” ដោយអនុលោម តាមយន្តការទូទាត់ ដែលមានមូលដ្ឋានលើរូប្លិកថ្មីនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា