ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ីថា កងទ័ពរបស់ខ្លួនរំដោះបានទាំងស្រុង រោងចក្រដែក នៅ Mariupol

ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីបាន “រំដោះទាំងស្រុង” នូវរោងចក្រដែក Azovstal នៅទីក្រុង Mariupol ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កន្លែងក្រោមដីនៃសហគ្រាស ដែលក្រុមសកម្មប្រយុទ្ធលាក់ខ្លួននោះ គឺស្ថិតនៅក្នុងការគ្រប់គ្រង ទាំងស្រុងរបស់កងកម្លាំង ប្រដាប់អាវុធរុស្ស៊ី” ។

ក្រសួងបានឲ្យដឹងថា “ក្រុមចុងក្រោយ នៃពួកសកម្មប្រយុទ្ធចំនួន៥៣១នាក់បានចុះចាញ់នៅថ្ងៃនេះ” ដោយបានបន្ថែមថា “ទាហាន Azov Nazis និងអ៊ុយក្រែនសរុបចំនួន២.៤៣៩នាក់ បានដាក់អាវុធរបស់ពួកគេចាប់ តាំងពីថ្ងៃទី១៦ ខែឧសភា” ។

យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានរាយការណ៍ទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន អំពីការបញ្ចប់ប្រតិបត្តិការ នេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top