ប្រទេសឥណ្ឌា បានបើកឲ្យប្រើប្រាស់ នូវផ្លូវយុទ្ធសាស្រ្តក្រោមដីមួយ ដែលមានចម្ងាយ៩គីឡូម៉ែត្រ ជាផ្លូវវាងភ្នំព្រិលទឹកកកក្នុងរដូវត្រជាក់។
ផ្លូវថ្មីនេះជាផ្លូវកាត់អាចធ្វើឲ្យចំណេញផ្លូវធ្វើដំណើរ ប្រមាណ៤៦គីឡូម៉ែត្រ ទៅកាន់តំបន់ Ladakh ជាតំបន់ដែលកងទ័ពប្រទេសឥណ្ឌានិងចិន កំពុងប្រឈមមុខដាក់គ្នា និងតែងប៉ះទង្គិចគ្នាជារឿយៗ។ វាអាចជួយឲ្យប្រទេសឥណ្ឌា ដាក់ពង្រាយកងទ័ពនិងឧបករណ៍យោធាបានយ៉ាងឆាប់រហ័សជាងមុន នៅពេលសភាពការបន្ទាន់ណាមួយកើតឡើង។
ស្ថិតនៅចន្លោះបន្ទាត់ព្រំដែនរវាងប្រទេសឥណ្ឌា និងចិននោះ តំបន់វាលខ្សាច់ដ៏ត្រជាក់ Ladakh ដែលស្ថិតនៅផ្នែកខាងជើង ប្រទេសឥណ្ឌា បានក្លាយជាចំនុចរសើបមួយ រវាងប្រទេសឥណ្ឌានិងចិន ដែលមានជម្លោះលើបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ៕ Source: Sabay

