ព័ត៌មានអន្តរជាតិ

លោក Song Hae បង្កើតកំណត់ត្រា ពិភពលោក ជាពិធីករវ័យ ចំណាស់បំផុត លើពិភពលោក

កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កម្មវិធីប្រឡងចម្រៀង ថ្នាក់ជាតិរបស់ KBS 1TV អ្នកគាំទ្រ និងទស្សនិកជនបានឃើញពិធីករវ័យចំណាស់បំផុតលើពិភពលោក លោក Song Hae បានបង្ហាញ ខ្លួននៅលើកញ្ចក់ ទូរទស្សន៍ជាលើកដំបូង បន្ទាប់ពីបានចេញពីមន្ទីរពេទ្យ ។

ថ្មីៗនេះលោក Song Hae ត្រូវបានសម្រាកព្យាបាល នៅមន្ទីរពេទ្យ Asan Medical Center ក្នុងទីក្រុង សេអ៊ូល ដោយសារបញ្ហាសុខភាព ហើយត្រូវបានចាកចេញ ពីមន្ទីរពេទ្យកាលថ្ងៃទី ១៨ ។ លោក Song Hae ជាពិធីករសកម្មអាយុ ៩៥ ឆ្នាំ ត្រូវបានចុះបញ្ជីក្នុង Guinness World Records ជាពិធីករកម្មវិធីតន្ត្រី ទូរទស្សន៍ចាស់ជាងគេ ហើយបានចូលរួមព្រឹត្តិការណ៍មួយ ដើម្បីរំលឹករឿងនេះនៅថ្ងៃទី ២៣ ខែឧសភា ។

KBS បានប្រកាសថា លោក Song Hae ជាពិធីករសម្រាប់កម្មវិធី ‘National Singing Contest’ តាំងពីឆ្នាំ ១៩៨៨ ត្រូវបានចុះក្នុងបញ្ជី Guinness World Records ជាពិធីករកម្មវិធីប្រឡងចម្រៀង តាមទូរទស្សន៍ចាស់ជាងគេ ។ យោងតាម KBS ថា លោក Song Hae ជាប់ក្នុងកំណត់ត្រាពិភពលោក Guinness ត្រូវបានបញ្ជាក់ កាលពីចុងខែមុន ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែស្ថានភាពជំងឺ COVID-19 ការប្រកាសជាសាធារណៈ ត្រូវបានពន្យារពេលដោយ សារការពន្យារពេល ក្នុងការងាររបស់សមាគម Guinness ។ លោក Song Hae បានចូលរួមក្នុង ព្រឹត្តិការណ៍នេះ ដើម្បីរំលឹកដល់ការចុះក្នុងបញ្ជី Guinness World Records នៅថ្ងៃដដែលនោះ ហើយបាននិយាយថា អរគុណចំពោះទស្សនិកជនកូរ៉េ ដែលបានរក្សាការ ប្រឡងចម្រៀងថ្នាក់ជាតិ ជាយូរមកហើយ ។ ក្នុងព្រឹត្តិការណ៍នោះ Song Hae មានទឹកមុខភ្លឺចែងចាំង ប៉ុន្តែបើធៀបនឹងពេលមុន លោកបានស្រកទម្ងន់ច្រើន និងមើលទៅទន់ខ្សោយ ៕ ដោយ៖លី ភីលីព

Most Popular

To Top