ព័ត៌មានអន្តរជាតិ

ស្វាមីប្រធានសភា អាមេរិក លោកស្រី Nancy Pelosi ត្រូវប៉ូលីសចាប់ឃុំខ្លួន

បរទេស៖ យោងតាមការិយាល័យតម្រួត Napa County បានឱ្យដឹងថា ស្វាមីរបស់ប្រធានសភាអាមេរិក Nancy Pelosi ត្រូវបានប៉ូលីសចាប់ខ្លួនដោយសង្ស័យថា បានបើកបរក្រោមឥទ្ធិពលស្រវឹង នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមកំណត់ត្រាលោក Paul Pelosi អាយុ ៨២ឆ្នាំ ត្រូវបានចាប់ខ្លួននៅម៉ោង 11 និង44 យប់ថ្ងៃសៅរ៍ ហើយត្រូវបានឃុំខ្លួននៅក្នុងគុកនៅម៉ោង 04 និង13 ព្រឹកថ្ងៃអាទិត្យ ប៉ុន្តែនៅទីបំផុត លោកត្រូវបានដោះលែងនៅម៉ោង 7 និង26 ព្រឹក បន្ទាប់ពីបានបង់ប្រាក់ធានាចំនួន 5 000 ដុល្លារ។

លោក Paul Pelosi អាយុ ៨២ឆ្នាំ ត្រូវបានស្វាមីរបស់លោកស្រី Nancy Pelosi ប្រធានសភាអាមេរិក ត្រូវបានគេរាយការណ៍ថាប្រឈមនឹងការចោទប្រកាន់ពីបទបើកបរដែលមានកម្រិតជាតិអាល់កុលក្នុងឈាមចាប់ពី 0.08 ឬខ្ពស់ជាងនេះ និងការបើកបរក្រោមឥទ្ធិពលនៃជាតិអាល់កុល ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែមទៀតត្រូវបានបង្ហាញភ្លាមៗនោះទេ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top