ព័ត៌មានអន្តរជាតិ

លេចធ្លាយឯកសារ៖​ លោក Elon Musk ប្រាប់បុគ្គលិក Tesla ឲ្យត្រឡប់ទៅការិយាល័យវិញ ឬចាកចេញពីក្រុមហ៊ុន

អាមេរិក៖ នេះបើយោងតាម ការលេចធ្លាយឯកសារមួយ បានឲ្យដឹងថា លោក Elon Musk បានប្រាប់បុគ្គលិកក្រុមហ៊ុន ផលិតរថយន្តយក្សអាមេរិក Tesla ឲ្យត្រឡប់ទៅការិយាល័យវិញ ឬចាកចេញពីក្រុមហ៊ុន ខណៈមហាសេដ្ឋី ស្នើឲ្យអ្នកណាដែលប្រឆាំង នឹងផែនការគួរតែធ្វើពុត ជាធ្វើការកន្លែងផ្សេង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

នាយកប្រតិបត្តិ បាននិយាយលើសារទៅកាន់បុគ្គលិក ដែលត្រូវបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នរណាម្នាក់ចង់ធ្វើការងារពីចម្ងាយ ត្រូវតែនៅក្នុងការិយាល័យ សម្រាប់អប្បបរមា ហើយខ្ញុំមានន័យថា អប្បបរមា៤០ ម៉ោងក្នុងមួយសប្តាហ៍ ឬចាកចេញពីក្រុមហ៊ុន Tesla។

ខណៈភាពត្រឹមត្រូវ នៃអនុស្សរណៈនេះ មិនត្រូវបានផ្ទៀងផ្ទាត់ ហើយក្រុមហ៊ុនរថយន្តអគ្គិសនី មិនទាន់ចេញការឆ្លើយតបជាផ្លូវការ ចំពោះសំណួរអំពីវានៅឡើយ លោក Musk បានឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ Twitter ម្នាក់ដែលបានសួរលោកថា មតិយោបល់បន្ថែម ចំពោះអ្នកគិតថា ចូលធ្វើការគឺ គំនិតបុរាណ?

មហាសេដ្ឋីបានឆ្លើយថា គេគួរធ្វើពុតជាធ្វើការនៅកន្លែងផ្សេង។ លោក Musk នឹងពិនិត្យ និងអនុម័ត ករណីទាំងឡាយណា ដែលកម្មករមិនអាចបំពេញតម្រូវការអប្បបរមា។ Tesla ចូលរួមជាមួយក្រុមហ៊ុនមួយចំនួន ដែលទាមទារឲ្យបុគ្គលិកត្រឡប់ ទៅការិយាល័យវិញ។

ខណៈនិយោជកធំៗមួយចំនួន បានប្រកាន់យកគោលការណ៍ ការងារពីផ្ទះ ដោយស្ម័គ្រចិត្តជាអចិន្ត្រៃយ៍ អ្នកផ្សេងទៀតរួមទាំងក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google របស់ Alphabet កំពុងជ្រើសរើសជំរុញ ឲ្យមានអន្តរកម្មដោយផ្ទាល់ ក្នុងចំណោមមិត្តរួមការងារ៕ ដោយ៖លី ភីលីព

Most Popular

To Top