ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ រថក្រោះដែលផ្គត់ផ្គង់ ដោយបណ្តាប្រទេសអឺរ៉ុប ខាងកើត ត្រូវបានបំផ្លាញ នៅជិតទីក្រុងគៀវ

ម៉ូស្គូ ៖ អ្នកនាំពាក្យក្រសួង ការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបំផ្លាញរថក្រោះ T-72 និងរថពាសដែកផ្សេងទៀត ដែលផ្គត់ផ្គង់ដោយបណ្តាប្រទេស នៅអឺរ៉ុបខាងកើត នៅជិតទីក្រុងគៀវ ។

លោក Konashenkov បានប្រាប់សន្និសីទ សារព័ត៌មានមួយថា “កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមានភាព ជាក់លាក់ខ្ពស់ របស់កងកម្លាំង អាកាសរុស្ស៊ីបានបំផ្លាញរថក្រោះ T-72 និងរថពាស ដែកផ្សេងទៀត ដែលត្រូវបានដាក់នៅក្នុងអគារ នៃកន្លែងជួសជុលរថយន្ត នៅជាយក្រុងគៀវ” ។ .

យោងតាមរបាយការណ៍មុននេះ អភិបាលក្រុងគៀវ លោក Vitali Klitschko បាន លើកឡើងថា យ៉ាងហោចណាស់មនុស្សម្នាក់ បានរងរបួសនៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត លើរដ្ឋធានីរបស់ប្រទេស អ៊ុយក្រែន កាលពីព្រឹកថ្ងៃអាទិត្យ។

លោក Klitschko បានប្រាប់ កាសែត The Telegram ថា ការវាយប្រហារបានវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងស្រុក Darnytskyi និង Dniprovskyi នៅច្រាំង ខាងឆ្វេងនៃទន្លេ Dnieper ។

ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ត្រូវបានវាយប្រហារ នេះបើយោង តាមលោក Serhiy Leshchenko សមាជិកនៃក្រុមប្រឹក្សាត្រួតពិនិត្យនៃផ្លូវ ដែករដ្ឋអ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top