ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី Macron កំពុងញាប់ញ័រ នឹងការងាររបស់លោក ខណៈអង់គ្លេស ផ្តួលបារាំង សម្រាប់ការ វិនិយោគបច្ចេកវិទ្យា

អង់គ្លេស ៖ រដ្ឋាភិបាលកំពុងសាទរ វិស័យបច្ចេកវិទ្យា របស់ចក្រភពអង់គ្លេស ចំពេលមានការព្រមាន យ៉ាងទូលំទូលាយថា សេដ្ឋកិច្ចប្រឈម នឹងរយៈពេលវែង នៃកំណើនទាបបណ្តាល មកពីវិបត្តិតម្លៃ នៃការរស់នៅ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងនៅក្នុងប៉ុន្មាន ខែខាងមុខ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

នេះបើតាមតួលេខ របស់រដ្ឋាភិបាលថា ក្រុមហ៊ុនបច្ចេកវិទ្យានៅចក្រភពអង់គ្លេស បានទទួលការវិនិយោគទុន បណ្តាក់ទុន ច្រើនជាងក្នុង រយៈពេល ៥ ខែដំបូងនៃឆ្នាំនេះជាងគូប្រជែង នៅប្រទេសបារាំង អាល្លឺម៉ង់ និងចិន ។ លោក Chris Philp រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលបាននិយាយ បែបកំប្លែងថា ប្រធានាធិបតី Macron នឹងកំពុងញាប់ញ័រ នៅព្រឹកនេះ ខណៈលោកបានប្រកាសទិន្នន័យ នៅការបើកកម្មវិធី London Tech Week ។

គិតត្រឹមថ្ងៃទី ៣១ ឧសភា ក្រុមហ៊ុនបច្ចេកវិទ្យាអង់គ្លេស ជាង ៩៥០ បាននាំយកមូលនិធិឯកជន ចំនួន ១២.៤ ពាន់លានផោន ដោយដាក់ចក្រភពអង់គ្លេស ឲ្យឈរលេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក ទាក់ទងនឹងការ វិនិយោគចាប់ផ្តើម ។
តួលេខនេះត្រូវបានចេញផ្សាយ នៅពេលរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រឌីជីថលចក្រភពអង់គ្លេសថ្មី របស់ខ្លួន ដើម្បីពង្រីកសេដ្ឋកិច្ច និងបង្កើតការងារដែលមានជំនាញខ្ពស់ និងប្រាក់ឈ្នួលខ្ពស់ ដោយពង្រឹងចក្រភព អង់គ្លេស ជាមហាអំណាចបច្ចេកវិទ្យាសកល ។
ក្នុងពេលជាមួយគ្នានេះ តម្រូវការសម្រាប់កំណើន សេដ្ឋកិច្ចត្រូវបានសង្កត់ធ្ងន់ ដោយសហព័ន្ធឧស្សាហកម្មអង់គ្លេស (CBI) ចេញផ្សាយតួលេខបង្ហាញថា សេដ្ឋកិច្ចចក្រភពអង់គ្លេស បានធ្លាក់ចុះដោយការភ្ញាក់ផ្អើល ០.៣ភាគរយ កាលខែមេសា ៕ដោយ៖លី ភីលីព

Most Popular

To Top