ព័ត៌មានអន្តរជាតិ

បណ្តាញសង្គមយក្ស Instagram ប្រកាសបើកដំណើរ ការការគ្រប់គ្រង ដោយមាតាបិតាថ្មី

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មាតាបិតា និងអាណាព្យាបាលរបស់អ្នកប្រើប្រាស់ ដែលមានអាយុក្រោម ១៨ ឆ្នាំ អាចកំណត់ពេលវេលា ប្រចាំថ្ងៃ កំណត់ពេលសម្រាក និងមើលថា តើអ្នកណាដើរតាមកូនរបស់ពួកគេ និងអ្នកណា ដែលពួកគេធ្វើតាម។

Instagram បានចាប់ផ្តើមការគ្រប់គ្រង ដោយមាតាបិតាថ្មីនៅលើវេទិកា ក្នុងចក្រភពអង់គ្លេសដើម្បីធ្វើឲ្យ ឪពុកម្តាយកំណត់ពេលវេលាប្រចាំថ្ងៃ និងកំណត់ពេលសម្រាក។ Meta ជាម្ចាស់កម្មវិធីបាននិយាយថា ឪពុកម្តាយ និងអាណាព្យាបាលរបស់អ្នកប្រើប្រាស់ មានអាយុក្រោម ១៨ ឆ្នាំអាចកំណត់ពេលវេលាប្រចាំថ្ងៃចន្លោះពី ១៥ នាទីទៅ ២ ម៉ោងមុនពេលអេក្រង់ខ្មៅលេចឡើង ។

មុខងារត្រួតពិនិត្យថ្មីក៏ នឹងធ្វើឲ្យឪពុកម្តាយមើលឃើញគណនី បានរាយការណ៍ដោយកូនៗ របស់ពួកគេ និងហេតុផល ក៏ដូចជាមើលថា តើអ្នកណាតាមពួកគេ និង អ្នកណាពួកគេតាមដាន និងកំណត់ពេលសម្រាក ។ ឥឡូវនេះ មាតាបិតាអាចចាប់ផ្តើម ឧបករណ៍ត្រួតពិនិត្យដោយផ្ញើការ អញ្ជើញទៅកូនរបស់ពួកគេ ពីមុនមានតែកុមារប៉ុណ្ណោះដែលអាចផ្ញើបាន ។

ឧបករណ៍ថ្មីបានចូលជាធរមាន កាលពីថ្ងៃអង្គារ ។ Meta បានប្រកាសអំពីមុខងារថ្មី នៅសហរដ្ឋអាមេរិកកាលខែមីនា ហើយនឹង ចាប់ផ្តើមដាក់ ឲ្យប្រើប្រាស់ទៅកាន់ប្រទេសជប៉ុន អូស្ត្រាលី អៀរឡង់ កាណាដា បារាំង និងអាល្លឺម៉ង់ក្នុងខែនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ជាម្ចាស់ក្រុមហ៊ុន Facebook និង WhatsApp នោះ គ្រោងនឹងដាក់ដំណើរការ ឧបករណ៍នេះទូទាំងពិភពលោក នៅមុនដំណាច់ឆ្នាំនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top