ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ថា អ៊ុយក្រែន មានភាគរយច្រើន ដែលអាចក្លាយ ជាសមាជិករបស់ សហភាពអឺរ៉ុប

បរទេស៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក Joe Biden គិតថា ប្រទេសអ៊ុយក្រែន “ទំនងជា” ក្លាយជាសមាជិកនៃសហភាពអឺរ៉ុប ។ លោកក៏បាននិយាយថា ដំណើរទស្សនកិច្ច ទៅក្រុងកៀវ គឺនៅតែស្ថិតក្នុង ការពិនិត្យ ប៉ុន្តែប្រហែលមិនមែន ក្នុងអំឡុងពេល ដែលលោកធ្វើដំណើរ ទៅអឺរ៉ុប ខាងមុខនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បឆានឱ្យដឹងថា លោក Biden បាននិយាយទៅកាន់សារព័ត៌មាន មួយនៅទីក្រុង Rehoboth រដ្ឋ Delaware ជាកន្លែងដែលលោក កំពុងវិស្សមកាល មុនកិច្ចប្រជុំកំពូល NATO នៅទីក្រុង Madrid ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា។ មេដឹកនាំអាមេរិកវ័យ ៧៩ឆ្នាំរូបនេះ បានដួលកង់កាលពីថ្ងៃសៅរ៍ ប៉ុន្តែសេតវិមាន បាននិយាយនៅពេលក្រោយថា គាត់មិនមានរបួសទេ។

អ៊ុយក្រែនមិនទាន់ទទួលបានឋានៈជាបេក្ខជននៅឡើយទេ ហើយជំហានដំបូងក្នុងដំណើរការចូលរួមប្លុកដែលអាចចំណាយពេលរាប់ទសវត្សរ៍។ ទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំង បានចេញមុខគាំទ្រ “ភ្លាមៗ” ក្នុងការផ្តល់ឋានៈឱ្យរដ្ឋាភិបាលទីក្រុងគៀវ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz ទៅកាន់ទីក្រុងគៀវ កាលពីសប្តាហ៍មុន។ ប្រទេសអ៊ីតាលី និងរូម៉ានី ក៏គាំទ្រអ៊ុយក្រែនដែរ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top