ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ដាក់ឲ្យដំណើរគ្រាប់រ៉ុក្កែតផ្ទុក ផ្កាយរណប ជាផលិត ផលក្នុងស្រុកជា លើក ទី ២

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRIB បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយបានដកស្រង់សម្តី អ្នកនាំពាក្យក្រសួង ការពារជាតិថា ប្រទេសអ៊ីរ៉ង់ បានបាញ់បង្ហោះដោយជោគជ័យ ជាលើកទីពីរនូវ រ៉ុក្កែតបញ្ជូនផ្កាយរណបកូនកាត់ ដែលផលិត ក្នុងស្រុកទៅកាន់ទីអវកាស ។

រ៉ុក្កែតផ្ទុកផ្កាយរណប ៣ដំណាក់កាល Zoljanah ដែលប្រើទាំងម៉ាស៊ីនឥន្ធនៈរឹង និងរាវ អាចប្រកួតប្រជែងជាមួយ “សមភាគីបរទេសទំនើបបំផុត” របស់ខ្លួន នេះបើតាមលោក Ahmad Hosseini ត្រូវបានដកស្រង់ដោយ IRIB។

លោកបានបន្ថែមថា រ៉ុក្កែតដឹកជញ្ជូន ត្រូវបានប្រើសម្រាប់បេសកកម្ម suborbital ដោយកត់សម្គាល់ដំណាក់កាលអភិវឌ្ឍន៍ទី៣ នៃយានបាញ់បង្ហោះបានចាប់ផ្តើមហើយ ។

នៅថ្ងៃទី១៩ ខែមិថុនា លោក Hosseini បានលើកឡើងថា រ៉ុក្កែតផ្ទុកផ្កាយរណប Zoljanah នឹងអាចដាក់ “បន្ទុកទម្ងន់រហូតដល់ ២២០ គីឡូក្រាមទៅក្នុងគន្លងតារាវិថីក្នុងរយៈកម្ពស់ ៥០០គីឡូម៉ែត្រ”។

យោងតាមអ្នកនាំពាក្យ ក្រសួងបានឱ្យដឹងថា ការបាញ់បង្ហោះលើកទី៣ ត្រូវបានគ្រោងទុក សម្រាប់រ៉ុក្កែតផ្ទុកផ្កាយរណប ។ ក្រសួងការពារជាតិអ៊ីរ៉ង់ បានបាញ់បង្ហោះនាវាផ្ទុកផ្កាយរណប Zoljanah ទៅកាន់ទីអវកាសជាលើកដំបូង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដែលត្រូវបាន ផ្សាយផ្ទាល់តាមទូរទស្សន៍រដ្ឋ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top