ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានប្រព័ន្ធ រ៉ុក្កែត បាញ់បានច្រើន M270 ពីសម្ព័ន្ធមិត្ដបន្ថែមទៀត

គៀវ ៖ រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានទទួលប្រព័ន្ធរ៉ុក្កែត បាញ់បង្ហោះបានច្រើនប្រភេទ M270 (MLRS) ពីដៃគូរបស់ខ្លួន ។

លោក Reznikov បានសរសេរថា “គ្រួសារដៃវែងរបស់កងទ័ពអ៊ុយក្រែន ត្រូវបានពង្រីកក្រោយ ប្រព័ន្ធរ៉ុក្កែត MLRS M270 ដំបូងបានមកដល់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Reznikov មិន បាន បញ្ជាក់ ថា ប្រទេស ណា ដែលផ្តល់ឱ្យ អ៊ុយក្រែន នូវប្រព័ន្ធសព្វាវុធបែបនេះទេ ។ កាលពីខែឧសភា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា អ៊ុយក្រែនចាប់អារម្មណ៍ក្នុងការទទួលបាន M270 MLRS ពីក្រុមប្រទេសទាំង៧ (G7) ។

កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ុយក្រែន មជ្ឈមណ្ឌលយោធាអ៊ុយក្រែន បានរាយការណ៍ថា ចក្រភពអង់គ្លេស និងន័រវែស បានយល់ព្រមផ្ទេរ M270 MLRS ទៅកាន់អ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top