អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា គោលដៅថ្មី ត្រូវបានកំណត់ ដើម្បីកាត់បន្ថយការបំភាយកាបូន របស់អាកាសចរណ៍ និងការពារពួកគេពីការកើនឡើង លើសពីកម្រិត មុនការរាតត្បាត ខណៈឧស្សាហកម្ម អាកាសចរណ៍ ក្នុងស្រុករបស់ចក្រភពអង់គ្លេស មានគោលបំណងសម្រេច បាននូវការបំភាយសូន្យសុទ្ធត្រឹមឆ្នាំ ២០៤០ ក្រោមយុទ្ធសាស្ត្របៃតង បានបង្ហាញដោយរដ្ឋាភិបាល ។
អាកាសយានដ្ឋានទាំងអស់ ក្នុងចក្រភពអង់គ្លេស នឹងសម្រេចបាននូវការបំភាយសូន្យ សុទ្ធត្រឹមឆ្នាំដដែលក្រោមផែនការ បានរៀបរាប់លើ “យុទ្ធសាស្ត្រ Jet Zero” ។ គោលដៅថ្មី ត្រូវបានកំណត់ ដើម្បីកាត់បន្ថយការបំភាយ កាបូន របស់អាកាសចរណ៍ និងការពារពួកគេ ពីការកើនឡើងលើស ពីកម្រិតមុន ជំងឺរាតត្បាត នាពេលអនាគត ដោយរដ្ឋាភិបាល សង្ឃឹមថា ឆ្នាំ ២០១៩ នឹងត្រូវបានចងចាំ ជាឆ្នាំកំពូលសម្រាប់ការបំភាយ ឧស្ម័ននៅក្នុងឧស្សាហកម្ម។
យុទ្ធសាស្រ្តនេះបង្កើតឡើង នៅលើផែនការសេដ្ឋកិច្ចទាំងមូល របស់ចក្រភពអង់គ្លេស សម្រាប់ការសម្រេចបាននូវការ បំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ដោយរដ្ឋាភិបាល បាននិយាយថា ផែនការនេះ ត្រូវបានរៀបចំឡើង ដើម្បីជួយដល់វិស័យអាកាសចរណ៍ នាពេលអនាគត និងបង្កើតការងារបៃតង រាប់ពាន់កន្លែងបន្ថែម ទៀតនៅទូទាំងប្រទេស ។
អាណត្តិថ្មីនឹងធានា ឲ្យបានយ៉ាងហោចណាស់ ១០ភាគរយនៃឥន្ធនៈយន្តហោះ ជាឥន្ធនៈអាកាសចរណ៍ ប្រកបដោយនិរន្តរភាព (SAF) នៅឆ្នាំ ២០៣០ជាផ្នែក នៃយុទ្ធសាស្ត្រ ។ មហិច្ឆតារបស់រដ្ឋាភិបាល គឺចង់មានរោងចក្រ SAF ខ្នាតពាណិជ្ជកម្ម យ៉ាងតិចចំនួន ៥កំពុងសាងសង់ នៅចក្រភពអង់គ្លេស នៅឆ្នាំ២០២៥៕ដោយ៖លី ភីលីព