ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូថា បានកម្ទេចចោល ឃ្លាំងស្តុក ប្រព័ន្ធរ៉ុក្កែត HIMARS

បរទេស៖ ទីក្រុងមូស្គូបានបំផ្លាញសព្វាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក រួមទាំងកាំភ្លើងធំធុនធ្ងន់ ក្នុងអំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃអាទិត្យនៅភាគខាងលិចអ៊ុយក្រែន នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃចន្ទថា កន្លែងស្តុកទុកដែលមានផ្ទុកកាំជ្រួចសម្រាប់គ្រាប់រ៉ុក្កែតប្រភេទ HIMARS និងគ្រាប់ផ្លោងជាច្រើនគ្រាប់សម្រាប់កាំភ្លើង M777 ត្រូវបានគេកំណត់គោលដៅ។

ស្ថានីយដឹកជញ្ជូនមួយនៅខាងក្រៅភូមិ Bogdanovtsy ដែលរៀបចំគ្រាប់បែកនោះត្រូវបានវាយប្រហារដោយ “អាវុធរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់ពីខាងផ្ទៃសមុទ្រ” ។

សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់គីវក្នុងជម្លោះរបស់ខ្លួនជាមួយទីក្រុងមូស្គូ ហើយបានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវគ្រាប់រ៉ុក្កែត HIMARS ចំនួន ១ គ្រឿង គិតត្រឹមថ្ងៃទី ២២ ខែកក្កដា។

កាលពីសប្តាហ៍មុន យោធារុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញប្រព័ន្ធចំនួន៤ក្នុងចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី២០ ខែកក្កដា។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានបដិសេធការអះអាងទាំងនេះថាជា “ព័ត៌មានមិនពិត”៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top