ព័ត៌មានអន្តរជាតិ

លោក Biden ជំរុញសភាឲ្យអនុម័តការឧបត្ថម្ភ ធនធានសារធាតុផ្សំ ក្នុងទឹកប្រាក់៥២ ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញឲ្យសភាអនុម័តច្បាប់ ផ្តល់ឲ្យក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកក្នុងស្រុក នូវប្រាក់ឧបត្ថម្ភចំនួន ៥២ ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការពឹងផ្អែក លើប្រភពបរទេសសម្រាប់សមាសធាតុសំខាន់។

ថ្លែងទៅកាន់បុគ្គលិកជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាតិ និងអ្នកតំណាងមកពីក្រុមហ៊ុនផលិត និងសហជីពមួយ លោក Biden បាននិយាយថា ការគាំទ្ររបស់រដ្ឋាភិបាល សម្រាប់ផលិតករក្នុងស្រុកមានន័យថា សហរដ្ឋអាមេរិកនឹងអាចស្ថិតនៅក្នុងការប្រកួតនេះ។ លោកបានបន្តថា សភាត្រូវតែអនុម័តច្បាប់នេះឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយលើកឡើងទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាតិ ការចាំបាច់” នៃការធានាការផលិតនូវសមាសធាតុតូចៗ ដែលត្រូវការសម្រាប់អ្វីៗគ្រប់យ៉ាងចាប់ពីទូរស័ព្ទទំនើប រហូតដល់រថយន្ត និងអាវុធ។

លោក Biden បានបន្តថា អាមេរិកបានបង្កើតឧបករណ៍អេឡិចត្រូនិក ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ យើងបានអនុញ្ញាតឲ្យការផលិតសារធាតុផ្សំទាំងនោះ ទៅក្រៅប្រទេស។ សហរដ្ឋអាមេរិក ត្រូវតែដឹកនាំពិភពលោក ក្នុងការផលិតបន្ទះសៀគ្វីទាំងនេះ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Gina Raimondo បានហៅមីក្រូឈីបនេះថា ជាបច្ចេកវិទ្យាស្នូលដែលគាំទ្រសេដ្ឋកិច្ចរបស់យើងទាំងមូល ហើយបានព្រមានថា សហរដ្ឋអាមេរិក បានធ្លាក់ចុះឆ្ងាយរួចទៅហើយ។

អ្នកនាំចូលរបស់សហរដ្ឋអាមេរិក ពឹងផ្អែកទាំងស្រុងទៅលើតៃវ៉ាន់សម្រាប់បន្ទះឈីបឈានមុខគេ ខណៈប្រទេសចិនកំពុងវិនិយោគយ៉ាងច្រើនរួចទៅហើយ ក្នុងឧស្សាហកម្មគ្រឿងអេឡិចត្រូនិកឧបត្ថម្ភដោយរដ្ឋ។ ខណៈមីក្រូឈីបគឺជាបេះដូងនៃបច្ចេកវិទ្យាប្រចាំថ្ងៃ រួមទាំងនៅក្នុងឧស្សាហកម្ម រថយន្តអគ្គិសនីដែលកំពុងរីកចម្រើន មន្ត្រីក៏បានសង្កត់ធ្ងន់ ទៅកាន់លោក Biden អំពីផលប៉ះពាល់សន្តិសុខជាតិ នៃខ្សែសង្វាក់ផ្គត់ផ្គង់ខ្សោយ៕ ដោយ៖លី ភីលីព

Most Popular

To Top