ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងបញ្ជូនគ្រាប់រ៉ុក្កែត VAMPIRE ទៅឲ្យអ៊ុយក្រែន ដែលអាចប្រែក្លាយ ពីរថយន្តភីកអាប់ធម្មតា ទៅជាប្រព័ន្ធបាញ់កំទេចយន្ដហោះដ្រូន

វ៉ាស៊ីនតោន ៖ ក្នុងពេលឆាប់ៗនេះ កងកម្លាំងអ៊ុយក្រែន នឹងអាចប្រែក្លាយ រថយន្តភីកអាប់ធម្មតា និងយានជំនិះផ្សេងទៀត ទៅជាឧបករណ៍បាញ់គ្រាប់ រ៉ុក្កែតចល័ត ដែលអាកំទេច យន្តហោះដ្រូនរបស់រុស្សីបាន ដោយសារធាតុថ្មី នៅក្នុងកញ្ចប់សព្វាវុធចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ។

ឧបករណ៍ VAMPIRE ពីក្រុមហ៊ុនផលិតសព្វាវុធអាមេរិក L3Harris ត្រូវបានរួមបញ្ចូលក្នុងកញ្ចប់ជំនួយចំនួន ៣ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែន ដែលរដ្ឋបាលលោក បៃដិន បានប្រកាសកាលពីថ្ងៃពុធ។ កញ្ចប់ ដែលធំបំផុត រហូតមកដល់ បច្ចុប្បន្ននេះ ក៏រួមបញ្ចូល ទាំងជំនួយ កាំភ្លើង ធំ និង ប្រព័ន្ធ ការពារអាកាស ក្នុងចំណោមប្រព័ន្ធផ្សេងទៀត។

យោងតាមក្រុមហ៊ុនផលិតឧបករណ៍ Vehicle-Agnostic Modular Palletized ISR Rocket Equipment (VAMPIRE) រួមមានប្រព័ន្ធអាវុធឡាស៊ែរ “ប្រភេទវ៉ាលី” ដែលអាចផ្ទុកបានយ៉ាងងាយស្រួលចូល ទៅក្នុងគ្រែដឹកទំនិញរបស់ឡានដឹកទំនិញ និងដំឡើងដោយនាវិក ឬមនុស្សពីរនាក់។ អាវុធ នេះ មាន ប្រសិទ្ធភាពសម្រាប់ វាយប្រហារ ទាំង គោលដៅលើដី និងអាកាស។

នៅក្នុងប្រទេសអ៊ុយក្រែន ប្រព័ន្ធនេះទំនងជាបម្រើជាការប្រឆាំង ទៅនឹងប្រព័ន្ធអាកាស គ្មានមនុស្សបើក នេះបើតាម Defence News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ការកត់សម្គាល់ ដែលបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ដោយ Colin Kahl អនុរដ្ឋលេខាធិការការពារជាតិ សម្រាប់គោលនយោបាយ ។

លោក Kahl បានប្រាប់អ្នកយកព័ត៌មាន នៅសប្តាហ៍នេះថា “ប្រព័ន្ធ VAMPIRE ខ្លួនវាគឺជាប្រព័ន្ធប្រឆាំង UAS វាគឺជាប្រព័ន្ធ kinetic ដែលប្រើកាំជ្រួចតូចៗយ៉ាងសំខាន់ ដើម្បីបាញ់យន្ដហោះដ្រូន UAV ពីលើមេឃ”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top