ព័ត៌មានអន្តរជាតិ

ចិនដាក់ពង្រាយនាវា និងយន្តហោះក្រុមធំ នៅជិតកោះតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពីអាមេរិក បានបញ្ជូននាវាចម្បាំង២គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់

បរទេស ៖ ក្រសួងការពារជាតិ នៃកោះដែលគ្រប់គ្រងដោយខ្លួនឯង ឬ កោះតៃវ៉ាន់ បានអះអាងកាលពីថ្ងៃអាទិត្យថា ក្រុមនាវា និងយន្តហោះយោធាចិន មួយក្រុមធំ ត្រូវបានគេឃើញនៅជុំវិញកោះតៃវ៉ាន់ ចំពេលមានភាពតានតឹង កាន់តែខ្លាំងនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិ កោះតៃវ៉ាន់ គឺថា មាននាវាកងទ័ពជើងទឹកចិនចំនួន ៨គ្រឿង និងយន្តហោះចំនួន ២៣គ្រឿង ត្រូវបានគេរកឃើញនៅក្នុងតំបន់ជុំវិញរបស់តៃវ៉ាន់ ។ យន្តហោះចំនួន ១០ គ្រឿង “បានហោះហើរនៅផ្នែកខាងកើត នៃខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់” ដែលក្នុងការអនុវត្តជារបាំង មិនផ្លូវការរវាងចិនដីគោក និងកោះនេះ។

យោធារបស់កោះតៃវ៉ាន់បានបន្ថែមថា ការល្បាតតាមអាកាស ប្រយុទ្ធក្នុងតំបន់ត្រូវបានផ្តល់ការណែនាំពាក់ព័ន្ធ ហើយសកម្មភាពរបស់ទីក្រុង ប៉េកាំងកំពុងត្រូវបានតាមដាន យ៉ាងដិតដល់ ។

សូមជម្រាបថា ការដាក់ពង្រាយចិនជាក់ស្តែង កើតឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង២គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងអ្វីដែលកងទ័ពជើងទឹកហៅថា “ទម្លាប់” បេសកកម្មឆ្លងកាត់ មានន័យថា “បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top