ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយចូល និវត្តន៍របស់អាមេរិកថា យល់ល្អអ៊ុយក្រែន ត្រូវចរចាជាមួយរុស្ស៊ី

បរទេស ៖ ការអូសបន្លាយនៃជម្លោះនៅអ៊ុយក្រែនកាន់តែពិបាកសម្រាប់អង្គការណាតូ ដូច្នេះ រដ្ឋាភិបាលទីក្រុងគៀវត្រូវតែគិតអំពីការចរចាជាមួយទីក្រុងមូស្គូ, នេះបើតាម ឧត្តមសេនីយទោ Mark T. Kimmitt ដែលបានចូលនិវត្តន៍របស់កងទ័ពសហរដ្ឋអាមេរិកបាននិយាយនៅក្នុងគំនិតមួយសម្រាប់កាសែត Wall Street Journal ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kimmitt បានចង្អុលបង្ហាញនៅ ក្នុងអត្ថបទរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ថា កញ្ចប់ជំនួយយោធា ចុងក្រោយបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ដល់ទីក្រុងគៀវ កាលពីខែមុន រួមមានប្រព័ន្ធដែល “ចាស់ជាង និងមិនសូវជឿនលឿន” ដែលអាចបង្ហាញថា អត្រាប្រើប្រាស់ សមរភូមិបានកើនលើសផលិតកម្ម រហូតដល់ចំណុច ដែលស្តុកលើសដែលផ្តល់ដល់ អ៊ុយក្រែនជិតអស់ហើយ” ។

ការដោះស្រាយជាមួយនឹង “ការថយចុះនៃប្រព័ន្ធសព្វាវុធឈានមុខគេក្នុងស្តុក” នៅក្នុងបណ្តាប្រទេសណាតូ ទំនងជាមានន័យថា ជម្លោះដែល កំពុងអូសបន្លាយរវាងអ៊ុយក្រែន និងរុស្ស៊ី។ លោកបានសរសេរថា សេណារីយ៉ូបែបនេះអាចបណ្តាលឱ្យមាន “សម្ពាធកាន់តែច្រើនពីប្រទេសដែលគាំទ្រ, អតិផរណាប្រកបដោយនិរន្តរភាព ឧស្ម័នកំដៅតិច និងការធ្លាក់ចុះនៃការគាំទ្រដ៏ពេញនិយម” នៅលោកខាងលិច។

លោក Kimmitt ដែលបានបម្រើការជាជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការនយោបាយ-យោធាក្នុងឆ្នាំ ២០០៨-២០០៩ បានផ្តល់យោបល់ចំនួន ៤ យ៉ាង ដើម្បីពន្លឿនការដោះស្រាយជម្លោះ ដែលឥឡូវនេះបានដំណើរការ អស់រយៈពេលប្រាំមួយខែមកហើយ៕

សម្រួលៈ ណៃ តុលា

Most Popular

To Top