បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Ryabkov កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការអះអាងថា មកដល់ពេលនេះសង្គ្រាម ប្រឆាំងប្រទេសរុស្សី ហាក់ដូចជាអាចមើលឃើញគ្រប់គ្នាទៅហើយថា ត្រូវបានប្រកាសខណៈដែលរូបរាងរបស់វាមានទំរង់ ជាកូនកាត់នៅឡើយនៅតាមតំបន់មួយចំនួន។
លោក Ryabkov បានព្រមាននៅក្នុងបទសំភាសមួយជាមួយ នឹងក្រុមកាសែតអន្តរជាតិថា៖ស្ថានភាពដ៏តាន តឹងក្នុងពេលនេះ គឺមិនអាចមើលស្រាលបានឡើយ។ សង្គ្រាម ប្រឆាំងនឹងរុស្សី ត្រូវបានប្រកាស១០០ភាគរយ ក្នុងទំរង់លេងជាសង្គ្រាមកូនកាត់នៅស្ទើរគ្រប់ទីតាំង។
លោកបានបន្តបែបនេះ ដោយលើកឡើងថាសង្គ្រាមប្រឆាំងរុស្សី គឺអះអាងទៅលើសកម្មភាពផ្គត់ផ្គង់អាវុធ ជាច្រើនទៅឲ្យអ៊ុយក្រែន ការផ្គត់ផ្គង់ហិរញ្ញវត្ថុទៅឲ្យអ៊ុយក្រែន ពីសំណាក់ អាមេរិកអឺរ៉ុប និងលោកខាងលិចជាពិសេសគឺទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង ទៅនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។
កន្លងមកមូស្គូធ្លាប់បានព្រមាន ហើយថាបរទេសដែលបានជួយអ៊ុយក្រែន គឺនឹងនាំឲ្យកើតមានតែជម្លោះប៉ុណ្ណោះជាមួយនឹងអ៊ុយក្រែន ហើយថែមទាំងដាក់រុស្សីនៅក្នុងចំណុច ដ៏គ្រោះថ្នាក់ មួយក្នុងការប៉ះទង្គិច ជាមួយនឹងអង្គការណាតូទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
