ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យ ទាំងស្រុង ក្នុងការបាញ់បញ្ជូន ផ្កាយរណបថ្មីមួយ ទៅកាន់ដងតារាវិថី

ហៃណាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ ប្រទេសចិន បានបាញ់បញ្ជូន ផ្កាយរណបថ្មីមួយ ដោយទទួលបានជោគជ័យ ទៅកាន់ទីអវកាស ពីកន្លែងបង្ហោះយានអវកាស Wenchang ក្នុងខេត្តកោះ ហៃណាន ភាគខាងត្បូង ។

ផ្កាយរណប Zhongxing-1E ត្រូវបានបាញ់បង្ហោះ នៅម៉ោង៩និង១៨នាទីយប់ម៉ោងនៅទីក្រុងប៉េកាំង ដោយកំណែកែប្រែនៃគ្រាប់រ៉ុក្កែតប្រភេទ Long March-7 ហើយបានចូល ទៅក្នុងគន្លង ដែលបានគ្រោងទុក ដោយជោគជ័យ ។ វានឹងផ្តល់សេវាកម្មបញ្ជូនសំឡេង ទិន្នន័យ វិទ្យុ និងទូរទស្សន៍ ដែលមានគុណភាពខ្ពស់ ។

សូមបញ្ជាក់ថា នេះជាបេសកកម្មលើកទី ៤៣៧សម្រាប់រ៉ុក្កែតស៊េរី Long March ។

កំណែកែប្រែនៃគ្រាប់រ៉ុក្កែត Long March-7 ដែលផ្ទុកផ្កាយរណបថ្មី Zhongxing-1E បាញ់ចេញពីកន្លែងបង្ហោះយានអវកាស Wenchang ក្នុងខេត្ត Hainan ភាគខាងត្បូងនៃប្រទេសចិន កាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ផ្កាយរណប Zhongxing-1E បានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top