ព័ត៌មានអន្តរជាតិ

ជប៉ុន និងអង់គ្លេស ឈានដល់កិច្ច សហប្រតិបត្តិការ លើវិស័យការពារជាតិ

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីអង់គ្លេស លោកស្រី Liz Truss បានយល់ព្រមចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិ ទ្វេភាគីនៅដើមកាលបរិច្ឆេទ និងបង្កើនការពិភាក្សា លើសំណើរ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំង នេះបើយោងតាមរដ្ឋាភិបាល របស់ប្រទេសជប៉ុន ។

ក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូង របស់ពួកគេចាប់តាំងពីលោកស្រី Truss ចូលកាន់តំណែងកាលពីដើមខែនេះ មេដឹកនាំទាំងពីរក៏បានចែករំលែក “ការព្រួយបារម្ភ” យ៉ាងធ្ងន់ធ្ងរអំពីការប៉ុនប៉ង ដើម្បីផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី ដោយកម្លាំងនៅក្នុងសមុទ្រចិន ខាងកើត និងខាងត្បូង ខណៈដែលសកម្មភាពដែន សមុទ្ររបស់ចិនកើនឡើងនៅទីនោះ ។

មេដឹកនាំទាំងពីរ បានជួបប្រជុំគ្នា នៅអំឡុងពេលនៃ សម័យប្រជុំពិភាក្សា ទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ នៅ ទីក្រុង ញូវយ៉ក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន ។

យោងតាមក្រសួង បានឲ្យដឹងថា ដោយយោង ទៅលើគោល នយោបាយ “លំអៀង ទៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” ដែល ចក្រភព អង់គ្លេស បាន ដាក់ ចេញ កាលពី ឆ្នាំមុន លោក Kishida បានសម្តែងក្តីសង្ឃឹមថា ទីក្រុងតូក្យូ និងទីក្រុងឡុងដ៍ អាច សហការគ្នា កាន់តែ ជិតស្និទ្ធ ជាងពេល ណាៗ ទាំងអស់ ដើម្បីដោះស្រាយ បញ្ហា ប្រឈម ជាសាកល ។

នៅក្នុងកិច្ចប្រជុំមួយកាលពីខែឧសភា លោក Kishida បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានមួយជាមួយអ្នកកាន់ តំណែងមុនរបស់លោកស្រី Truss លោក Boris Johnson ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគី រួមទាំងការអនុញ្ញាត ឱ្យកងកម្លាំងស្វ័យការពារជប៉ុន និងយោធាអង់គ្លេស ចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ ។

លោក Kishida និងលោក Johnson ក៏បានឲ្យដឹងផងដែរថា ប្រទេសទាំងពីរ នឹងព្យាយាមឈាន ដល់កិច្ចព្រមព្រៀងមួយស្តីពី “រូបភាពទាំងមូល” សម្រាប់កិច្ចសហការនាពេលអនាគត ក្នុងការអភិវឌ្ឍន៍យន្តហោះចម្បាំង ដែលបានស្នើឡើង នៅចុងឆ្នាំនេះ៕

Most Popular

To Top