ព័ត៌មានអន្តរជាតិ

រុស្សី គ្រោងនឹងបង្កើនផលិតកម្ម ផលិតគ្រឿងសព្វាវុធ

យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាក្រុមហ៊ុនផលិតអាវុធ របស់ក្រសួងការពារជាតិរុស្សី Rostech បានប្រកាសក្នុងការបង្កើនផលិតកម្មរបស់ខ្លួន ក្នុងពេលដែលតំរូវការយោធាកំពុងកើនឡើង។

Rostech បានសរសេរបែបនេះថា៖ នៅពេលបច្ចុប្បន្ននេះផ្នែកជាច្រើនរបស់យើង បានចាប់ផ្តើមដំណើរការប្រតិបត្តិការផលិត ក្នុងលក្ខខណ្ឌពិសេស ដោយក្នុងនោះបុគ្គលិកជាច្រើន គឺចាំបាច់ត្រូវធ្វើការថែមម៉ោង ហើយជាពិសេសនៅចុងសប្តាហ៍ទៀតផង។ 

Rostech បន្តថា៖ការបង្កើនផលិតកម្មបន្ថែមទៀត ធ្វើឡើងដើម្បីអាចបំពេញតាមផែនការ របស់រដ្ឋាភិបាលទីក្រុងមូស្គូ។

គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងនៅបន្ទាប់ពីប្រធានាធិបតីរុស្សីលោក Vladimir Putin បានប្រកាសទាមទារឲ្យ ឧស្សាហកម្មផលិតសព្វាវុធ ក្នុងការបង្កើនល្បឿនរបស់ខ្លួន ខណៈដែល Rostech ត្រូវបានគេទទួលស្គាល់ថា គឺជាអ្នកទទួលរ៉ាប់រងកុងត្រាទិញលក់អាវុធកន្លងមករបស់រុស្សី ដល់ទៅ៤០ភាគរយនៃចំណែកទីផ្សារ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top