បរទេស៖ ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk កាលពីថ្ងៃម្សិលមិញនេះ បានចេញមកធ្វើការបដិសេធ ទៅនឹងព័ត៌មានចចាមអារ៉ាមមួយ ដែលបានអះអាងថា លោកបានធ្វើការប្រឹក្សាដោយផ្ទាល់ ជាមួយនឹងប្រធានាធិបតីរុស្សី លោក Vladimir Putin នៅមុនពេលដែលខ្លួន បានធ្វើការបង្ហោះសារ លើបណ្តាញសង្គម Twitter អំពីផែនការនៃសន្តិភាព សម្រាប់អ៊ុយក្រែននិងរុស្សី។
របាយការណ៍ចចាមអារ៉ាម ដែលត្រូវបានចេញផ្សាយដោយ Vice ដែលជាសារអេឡិកត្រូនិក សម្រាប់ប្រឹក្សានយោបាយ ពីក្រុមហ៊ុន Eurasia Group ហើយជាការឆ្លើយតបបុរស ដែលមានទ្រព្យច្រើនជាងគេ របស់ពិភពលោករូបនេះ បាននិយាយថា៖ ខ្ញុំធ្លាប់បានពិភាក្សាជាមួយនឹងលោក Putin ពិតមែន ប៉ុន្តែតាំងតែពី១៨ខែមុនមកម្ល៉េះ ហើយប្រធានបទមិនមែន ជាបញ្ហានៅអ៊ុយក្រែននោះទេ តែគឺជាបញ្ហាលំហអាកាសប៉ុណ្ណោះ។
គួរឲ្យដឹងដែរថាយោងតាមការអះអាង ដោយស្ថាបនិក Eurasia Group លោក Ian Bremmer បានបញ្ជាក់ថាលោក Musk មិនត្រឹមតែបានជួបពិភាក្សាដោយផ្ទាល់ ជាមួយនឹងលោក Putin កាលពីពេលថ្មីៗនេះប៉ុណ្ណោះទេ ថែមទាំងបានចែករំលែក នូវព័ត៌មានលំអិតនេះ ប្រាប់លោកដោយផ្ទាល់ផងដែរ ដោយលំអិតថាកិច្ចពិភាក្សាដែលបានត្រៀមទុក គឺជាអ្វីដែលអ៊ុយក្រែនចាំបាច់ត្រូវតែទទួលយក លក្ខខណ្ឌចំនួន៣ និង២៨០ពាក្យ ដើម្បីអាចធ្វើឲ្យ កិច្ចព្រមព្រៀងសន្តិភាពមួយកើតឡើងបាន៕ ប្រែសម្រួល៖ស៊ុនលី