តូក្យូ៖ មេដឹកនាំមកពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានព្រមានរុស្ស៊ីថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ នឹងត្រូវបានជួបជាមួយនឹង “ផលវិបាកធ្ងន់ធ្ងរ” ខណៈដែលពួកគេបានអះអាងឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបន្តគាំទ្រអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។
មេដឹកនាំ G-7 បានរួមគ្នាបន្ទាប់ពីរលក នៃការវាយប្រហាររបស់រុស្ស៊ី ក្នុងការសងសឹក ចំពោះប្រតិបត្តិការដែលសន្មតថា ជាកងកម្លាំងអ៊ុយក្រែន កាលពីចុងសប្តាហ៍មុន ដែលបានបំផ្លាញស្ពានតភ្ជាប់រុស្ស៊ី ជាមួយតំបន់គ្រីមៀ។
ទីក្រុងមូស្គូ បានឆ្លើយតបដោយការបាញ់ស្រោច មីស៊ីលដ៏ធំបំផុតមួយរបស់ខ្លួន ទៅលើអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់ខ្លួន បានចាប់ផ្តើមនៅចុងខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
មេដឹកនាំនៃប្រទេសអង់គ្លេស កាណាដា បារាំង អាឡឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដោយគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទីក្រុងនានា នៅទូទាំងប្រទេសអ៊ុយក្រែនគឺ “យើងថ្កោលទោសការវាយប្រហារទាំងនេះ ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត” ។
ក្រុមនេះបានឲ្យដឹងទៀតថា “ការវាយប្រហារដោយមិនរើសអើង លើប្រជាជនស៊ីវិលស្លូតត្រង់ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។ យើងនឹងទាមទារ ឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងអ្នកទទួលខុសត្រូវ ទទួលខុសត្រូវ” ។
ការភ័យខ្លាចក៏កើនឡើងដែរថា រុស្ស៊ី អាចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ សម្រាប់ការវាយប្រហារមានកំណត់ ក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា “យើងមិនត្រូវធ្វើឱ្យអ៊ុយក្រែន ក្លាយជាកន្លែងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរជាថ្មីឡើយ” ៕ ប្រែសម្រួល ឈូក បូរ៉ា