ព័ត៌មានអន្តរជាតិ

ទីបំផុត! ក្រុមអវកាសយានិក របស់បេសកកម្ម SpaceX Crew-4របស់អង្គការ NASA បានវិលមកកាន់ ភពផែនដីវិញហើយ

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នំា២០២២ថា កាលពីថ្ងៃសុក្រ ក្រុមអវកាសយានិក SpaceX Crew-4 របស់អង្គការ NASA ដែលជិះលើយានអវកាស Dragon បានចុះចតដោយសុវត្ថិភាព នៅឯឆ្នេរសមុទ្រនៃរដ្ឋផ្លរីដា ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ។

ក្រុមនាវិកអន្តរជាតិ ដែលមានសមាជិក៤នាក់ រួមមាន អវកាសយានិករបស់អង្គការ NASA Kjell Lindgren, Bob Hines, Jessica Watkins និងអវកាសយានិក Samantha Cristoforetti បានត្រឡប់មកផែនដីវិញ ដោយការលោតឆ័ត្រ យោងដោយជំនួយការលោត នៅម៉ោង៤និង៤៤រសៀល ម៉ោងនៅប៉ែកខាងកើត ត្រូវនឹងម៉ោង២០និង៥៥នាទីម៉ោងសកល ។

យានអវកាសនេះបានចុះចត ដោយចេញពីស្ថានីយអវកាសអន្តរជាតិ នៅវេលាម៉ោង១២និង០៥នាទីរសៀល ម៉ោងនៅប៉ែកខាងកើត ត្រូវនឹងម៉ោង១៦និង០៥នាទី ម៉ោងសកល នៅថ្ងៃសុក្រ ។

គួររំលឹកថា បេសកកម្មនេះត្រូវបានបាញ់បង្ហោះ ទៅកាន់ស្ថានីយអវកាសពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top