ព័ត៌មានអន្តរជាតិ

អតីតពីឡុតអង់គ្លេស ៣០នាក់ ត្រូវបានបញ្ចុះបញ្ចូលដោយចិន ដើម្បីជួយហ្វឹកហាត់ជំនាញ

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា អតីតពីឡុតនៃកងកម្លាំងទ័ពអាកាសអង់គ្លេសជាច្រើននាក់ ត្រូវបានបញ្ចុះបញ្ចូលដោយប្រទេសចិន តាមរយៈកញ្ចប់លុយយ៉ាងច្រើន ដើម្បីផ្ទេរជំនាញរបស់ពួកគេទៅឲ្យកងកម្លាំងយោធាចិន។

ប្រភពដដែលបានបញ្ជាក់ទៀតថា អតីតយោធាអង់គ្លេសសរុបចំនួន៣០នាក់ ដែលសុទ្ធតែជាអ្នកមានជំនាញ បើកយន្តហោះបានធ្វើដំណើរទៅដល់ប្រទេសចិន និងបានចូលរួមក្នុងការហ្វឹកហាត់ ជាមួយនឹងកងកម្លាំងយោធារបស់ចិន China’s People’s Liberation Army។

ជាការឆ្លើយតបអង់គ្លេសបានប្រកាស តាមរយៈការទីភ្នាក់ងារសំងាត់ ដើម្បីព្រមានទៅកាន់ក្រុមពីឡុតទាំងនោះ និងប្រឆាំងចំពោះសកម្មភាពធ្វើការងាររបស់ពួកគេ ជាមួយនឹងយោធារបស់ប្រទេសចិន។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអង់គ្លេស បានថ្លែងដែរថាទោះបីជាការហ្វឹកហាត់ និងការបណ្តុះបណ្តាលពីឡូតបែបនេះ មិនខុសទៅនឹងច្បាប់ដែលបានចែង នៅក្នុងប្រទេសអង់គ្លេសក្តី ប៉ុន្តែទាំងអង់គ្លេសនិងបណ្តាប្រទេសផ្សេងទៀត គឺកំពុងព្យាយាមក្នុងការរារាំងនូវសកម្មភាពបែបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top