ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រៀមស្វាគមន៍ប្រព័ន្ធការពារដ្រូនពិសេសរបស់អាមេរិក VAMPIRE

បរទេស៖យោងតាមការបញ្ជាក់ដោយមន្ត្រីប៉ង់តាហ្គោន ដែលបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែនរំពឹងទុកថា នឹងអាចឆាប់ៗនេះក្នុងការទទួលបាន នូវប្រព័ន្ធការពារដ្រូន ដ៏ទំនើបមួយដែលត្រូវបាន គេស្គាល់ឈ្មោះថា VAMPIRE ។

មន្ត្រីរូបនេះក៏បានអះអាងដែរថារដ្ឋាភិបាលអាមេរិក បានប្តេជ្ញាចិត្តយ៉ាងច្បាស់ណាស់ថា នឹងផ្កត់ផ្គង់អ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសជាច្រើន ទៀតហើយការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីរុស្សី នៅតែបន្តការវាយ ប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធក្នុង វិស័យថាមពលរបស់អ៊ុយក្រែននៅឡើយ។

មន្ត្រីរូបនេះបានបញ្ជាក់បែបនេះថា៖ រដ្ឋាភិបាលវ៉ាស៊ិនតោននៅមិនទាន់អាច ធានាបានណុវកុងត្រាសម្រាប់ ប្រព័ន្ធបាញ់មីស៊ីលដោយឡាស៊ែរក្តីប៉ុន្តែជឿជាក់ថា នឹងអាចធ្វើបានយ៉ាងឆាប់រហ័សបំផុត ចំនួន ១នៅប៉ុន្មានខែខាងមុខនេះ ឬយ៉ាងយូរបំផុតពាក់កណ្តាលឆ្នាំ២០២៣។

គួរឲ្យដឹងដែរថាអាវុធប្រភេទការពារអាកាសនេះ គឺជាផ្នែកមួយនៃការសន្យារបស់អាមេរិក ជាមួយនឹងកញ្ចប់ថ្មីដែលមានតម្លៃប្រមាណជា៣ពាន់លានដុល្លារ កាលពីខែសីហាកន្លងមកដែលរួមទាំង ប្រភេទ Advanced Surface-to-Air Missile Systems ឬ NASAMS ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top