ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យ ទាំងស្រុង ក្នុងការបាញ់បង្ហោះ ផ្កាយរណប ចាប់សញ្ញាទៅកាន់ដងតារាវិថី

ស៊ីចាង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ចិន ទទួលបានជោគជ័យទាំង ស្រុងក្នុងការបាញ់ បង្ហោះផ្កាយរណបថ្មី១ ទៅកាន់ដងតារាវិថី ។

កាលពីថ្ងៃអាទិត្យ ប្រទេសចិន បានបាញ់បង្ហោះ ដោយជោគជ័យនូវផ្កាយរណប ចាប់សញ្ញាពីចម្ងាយថ្មីមួយ ដែលបានបាញ់ចេញ ពីមជ្ឈមណ្ឌលបាញ់ បង្ហោះផ្កាយរណប ស៊ីចាង ក្នុងខេត្តស៊ីឈួន នៅភាគនិរតីប្រទេសចិន ។

ផ្កាយរណប Yaogan-36 ត្រូវបានបញ្ជូនឡើង នៅម៉ោ៨និង២៣នាទីយប់ម៉ោងនៅទីក្រុងប៉េកាំង ដោយគ្រាប់រ៉ុក្កែត Long March-2D ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុក ដោយជោគជ័យ ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះបានកត់សម្គាល់ ជាបេសកកម្មលើកទី៤៥១ សម្រាប់ការប្រើប្រាស់រ៉ុក្កែត ប្រភេទ Long March ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top