ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងពិចារណា លើការពិពណ៌នា អំពីចលនាយោធា របស់ចិនថា ជាការប្រឈម ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ

តូក្យូ ៖ ប្រទេសជប៉ុន កំពុងពិចារណាលើការពិពណ៌នា អំពីចលនាយោធារបស់ចិនថាជា “ការប្រឈម” ចំពោះសណ្តាប់ធ្នាប់ អន្តរជាតិ ក៏ដូចជាប្រទេសជប៉ុន និងបណ្តាប្រទេស ដែលមានគំនិត ដូចគ្នានៅក្នុងយុទ្ធសាស្រ្តសន្តិសុខជាតិ របស់ខ្លួនដែលនឹងត្រូវកែសម្រួលរួម ជាមួយនឹងឯកសារពាក់ព័ន្ធសន្តិសុខ ចំនួនពីរផ្សេងទៀត នៅសប្តាហ៍ក្រោយ។

សេចក្តីយោងដែលបានគ្រោងទុក អាចបង្ករឿង ដល់ទីក្រុងប៉េកាំង ប៉ុន្តែពាក្យនេះ គឺទន់ជាង “ការគំរាមកំហែង” ដែលជាពាក្យដែលសមាជិក សភាគណបក្សប្រជាធិបតេយ្យ សេរីមួយចំនួនបានតស៊ូមតិ ក្នុងការបង្ហាញពីការយល់ឃើញ របស់ពួកគេ ចំពោះអំណាច ដែលកំពុងលេចចេញរបស់ចិន។

ទោះបីជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រការពារជាតិ ដែលជាឯកសារក្រោមការដឹកនាំរបស់ NSS អាចសំដៅលើការបាញ់ មីស៊ីល ផ្លោងរបស់ចិន ចូលទៅក្នុងតំបន់សេដ្ឋកិច្ច ផ្តាច់មុខរបស់ប្រទេសជប៉ុន ក្នុងខែសីហា ថាជា “ការគំរាមកំហែង” នៅក្នុងការពិចារណាជាក់ស្តែង នៃសន្តិសុខនៅក្នុង LDP។

ផែនការជាក់ស្តែងឆ្លុះបញ្ចាំង ពីចេតនារបស់រដ្ឋាភិបាល ក្នុងការរក្សាសន្ទុះនៃកិច្ចសន្ទនាជាមួយប្រទេសចិន បន្ទាប់ពីប្រទេសទាំងពីរ បានបើកកិច្ចប្រជុំកំពូលលើកដំបូង ក្នុងរយៈពេលជិត ៣ឆ្នាំកាលពីខែមុន។

ចំពោះរបៀបកំណត់លក្ខណៈ របស់ប្រទេសចិន ដែលបាននិងកំពុងបង្កើន សកម្មភាពយោធានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក LDP បានស្នើកាលពីខែមេសាថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា គួរតែសំដៅទៅលើវាថាជា “ការគំរាមកំហែង” នៅក្នុង NSS៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top