ព័ត៌មានអន្តរជាតិ

អាមេរិក រាយការណ៍ថា មានអ្នកជំងឺគ្រុនផ្តាសាយ កំពុងសម្រាកនៅមន្ទីរពេទ្យ ប្រចាំសប្តាហ៍ប្រមាណជាង២៥.០០០នាក់

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ថា ពលរដ្ឋជាង២៥.០០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺគ្រុនផ្តាសាយនៅសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍ដែលបញ្ចប់ នៅត្រឹមថ្ងៃទី៣ ខែធ្នូនេះ ។ បើយោងតាមទិន្នន័យដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) បានឲ្យដឹងដូច្នេះ ។

មជ្ឈមណ្ឌល CDC បានឲ្យដឹងថា សកម្មភាពនៃជំងឺគ្រុនផ្តាសាយតាមរដូវនៅតែមានកម្រិតខ្ពស់ នៅទូទាំងប្រទេស ។

បើយោងតាមមជ្ឈមណ្ឌល CDC បានឱ្យដឹងថា មានយ៉ាងហោចណាស់មានអ្នកជំងឺចំនួន១៣លាន បានសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១២០.០០០នាក់ និងអ្នកស្លាប់ដោយសារជំងឺគ្រុនផ្តាសាយមានចំនួន៧.៣០០នាក់គិតមកទល់ពេលនេះនៅក្នុងរដូវកាលនេះនៅសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា ការស្លាប់របស់កុមារដែលទាក់ទងនឹងជំងឺគ្រុនផ្តាសាយចំនួន៧នាក់ ត្រូវបានរាយការណ៍ក្នុងសប្តាហ៍នេះ សម្រាប់ការស្លាប់ដោយសារ ជំងឺគ្រុនផ្តាសាយកុមារសរុបចំនួន២១នាក់ដែលត្រូវបាន រាយការណ៍មកទល់ពេលនេះក្នុងរដូវកាលនេះនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top