ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអាមេរិក សារភាពថាណាតូ កំពុងជួបបញ្ហាខ្វះខាតអាវុធខ្លាំង ដោយសារជំនួយឲ្យអ៊ុយក្រែន

បរទេស៖ ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចការងារអឺរ៉ុបលោក Juliance Smith កាលពីថ្ងៃអង្គារម្សិលមិញនេះ បានសារភាពថាបណ្តាប្រទេស ក្នុងប្លុកណាតូទាំងអស់ កំពុងប្រឈមមុខទៅនឹងបញ្ហា ខ្វះខាតអាវុធយុទ្ធភណ្ឌ ដោយសារតែបានជួយផ្តល់អាវុធច្រើនពេក ទៅឲ្យប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក្តីក្នុងពេលជាមួយគ្នានេះ ទាំងសហរដ្ឋអាមេរិក ណាតូ និងអឺរ៉ុប បាននាំគ្នាធ្វើការពន្លឿននិងជុំរុញ ឲ្យក្រុមហ៊ុនអ្នកផលិតអាវុធរបស់លោកខាងលិច ក្នុងការបង្កើនផលិតកម្មផលិតអាវុធរបស់ខ្លួន ឲ្យបានកាន់តែច្រើនជាងនេះ។

ថ្លែងទៅកាន់ព្រឹត្តិការណ៍ប្រជុំមួយរបស់ CSIS លោក Smith បានលើកឧទាហរណ៍ដូចជាប្រទេសអេស្តូនី ដែលជាអ្នកបញ្ចូនអាវុធដ៏ច្រើនឲ្យអ៊ុយក្រែន ហើយជាលទ្ធផលពេលនេះ កំពុងខ្វះខាតនៅក្នុងឃ្លាំងអាវុធក៏ច្រើនដែរ។ ទោះបីជាយ៉ាងណាក្តីលោកអះអាងថា អេស្តូនីមិនមែនជាប្រទេសតែមួយ ដែលកំពុងជួបបញ្ហានេះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top