គែរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ថា បេសកកម្មបុរាណវត្ថុ របស់ប្រទេសអេហ្ស៊ីប បានរកឃើញផ្នូរចំនួន២០កន្លែង ដែលមានអាយុកាលតាំង ពីរាជវង្សទី២៦ នៃប្រទេសអេហ្ស៊ីបបុរាណ ដែលដំណើរការពីឆ្នាំ៦៦៤ ដល់ឆ្នាំ៥២៥មុនគ.ស ។ ក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប បានឲ្យដឹងដូច្នេះកាលពីថ្ងៃចន្ទ ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានឲ្យដឹងថា ផ្នូរទាំងនោះត្រូវបានគេរកឃើញនៅទីតាំង Tell El Deir (ភ្នំនៃវត្ត) ក្នុងទីក្រុង Damietta ភាគខាងជើងប្រទេស ។
ផ្នូរទាំងនោះត្រូវបានបែងចែក ទៅជាសំណង់ថ្មកំបោរ ដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់អ្នកមាន ហើយប្រឡាយសាមញ្ញប្រើ សម្រាប់កប់មនុស្សដែលមាន កំណើតក្នុងគ្រួសារឋានៈតូចទាប ។

ក្រសួងបានកត់សម្គាល់ថា បេសកកម្ម របស់អេហ្ស៊ីប ក៏បានរកឃើញគ្រឿងសក្ការបូជាដែលមានទំហំ និងផើងផ្សេងៗគ្នា សម្រាប់រក្សាទុកពោះវៀន របស់អ្នកស្លាប់ក្នុងអំឡុងពេលដំណើរ ការធ្វើធ្វើបញ្ចុះសាកសព ៕
