ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក បញ្ឈប់ការលក់អាវុធ ទៅកាន់កោះតៃវ៉ាន់ជាបន្ទាន់

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃសុក្រនេះបានជំរុញ ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធទៅឱ្យ និងទំនាក់ទំនងយោធាជាមួយតំបន់តៃវ៉ាន់ របស់ប្រទេសចិន និងបញ្ឈប់ការបង្កើតកត្តាថ្មី ដែលអាចនាំឱ្យមានភាព តានតឹងនៅទូទាំងច្រក សមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានជាទៀងទាត់ថា “ប្រទេសចិន នឹងធ្វើសកម្មភាព យ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ សន្តិសុខរបស់ខ្លួន” ។

លោក​បាន​សង្កត់​ធ្ងន់​ថា ចិន​តែង​តែ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់ ​ចំពោះ​ការ​លក់​អាវុធ​របស់​អាមេរិក ​ទៅ​ឲ្យ​តំបន់​តៃវ៉ាន់​របស់​ចិន នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Wang បានលើកឡើងថា ប្រទេសចិនជំរុញឱ្យ សហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍ រួមរវាងចិន-អាមេរិកទាំង៣ និងធ្វើសកម្មភាពដោយស្មោះស្ម័គ្រ លើការប្តេជ្ញាចិត្តដែលធ្វើឡើង ដោយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” ៕

Most Popular

To Top