ព័ត៌មានអន្តរជាតិ

ចិន បង្ហោះផ្កាយរណបថ្មីមួយ ទៅកាន់ទីលំហទទួល បានជោគជ័យទាំងស្រុង

ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថា នៅសុក្រនេះ ប្រទេសចិន បានបញ្ជូនផ្កាយរណបថ្មីមួយ ទៅកាន់លំហដោយជោគជ័យ ពីមជ្ឈមណ្ឌលបាញ់ បង្ហោះផ្កាយរណប ស៊ីចាង (Xichang) ក្នុងខេត្តស៊ីឈួន ភាគនិរតី នៃប្រទេសចិន ។
ផ្កាយរណបទូរគមនាគមន៍ APSTAR-6E ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Long March-2C នៅម៉ោង២និង១០ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ ។

ផ្កាយរណបនេះត្រូវបានប្រើជាចម្បង ដើម្បីផ្តល់សេវាទំនាក់ទំនងឆ្លង កាត់កម្រិតខ្ពស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ។

ការបាញ់បង្ហោះនេះគឺ ជាបេសកកម្មហោះហើរលើកទី៤៦០ ដោយប្រើគ្រាប់រ៉ុក្កែត Long March ៕

Most Popular

To Top