ព័ត៌មានអន្តរជាតិ

អឺរ៉ុប គាំទ្រសមាជិករបស់ខ្លួន ក្នុងការបង្កកទ្រព្យសម្បត្តិរុស្សីទាំងអស់

បរទេស៖ អ្នកនាំពាក្យរបស់គណកម្មការសភាអឺរ៉ុបលោក Christina Wigand កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថាសហភាពអឺរ៉ុប គាំទ្រពេញទំហឹងសម្រាប់ការសម្រេចចិត្ត របស់ប្រទេសអេស្តូនី ក្នុងការបង្កើតឲ្យបានទៅជា យន្តការស្របច្បាប់មួយ ដែលអាចធ្វើការបង្កកទ្រព្យសម្បតិ្ត របស់រុស្សីបាន។

លោក Wigand ក៏បានធ្វើការអំពាវណាវ ឲ្យមានការកាត់ក្តីប្រឆាំង លើសកម្មភាពអំពើហិង្សារបស់រុស្សី នៅក្នុងទឹកដីអ៊ុយក្រែន ព្រមទាំងការបន្ថែមទណ្ឌកម្ម ប្រឆាំងប្រទេសរុស្សីផងហើយជាពិសេសគឺការបង្កើនល្បឿន នៃការបង្កកទ្រព្យសម្បត្តិរបស់រុស្សី នៅតាមបណ្តាប្រទេសជាសមាជិក។

គួរឲ្យដឹងដែរថាយោតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារសំងាត់ របស់ប្រទេសអេស្តូនីមកដល់ពេលនះបានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ប្រទេសរុស្សី មានចំនួនប្រមាណជា ២០លានអឺរ៉ូ ឬត្រូវជា២១,៥លានដុល្លារអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top