ព័ត៌មានអន្តរជាតិ

កាណាដា ផ្ដល់ឲ្យអ៊ុយក្រែន នូវរថក្រោះប្រយុទ្ធ Leopard 2 ចំនួន ៤គ្រឿង និងសន្យាផ្ដល់បន្ថែមទៀត

អូតាវ៉ា៖ CTV News បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Anita Anand បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកាណាដា នឹងបញ្ជូនរថក្រោះប្រយុទ្ធចំនួន ៤គ្រឿងទៅកាន់អ៊ុយក្រែន ។

របាយការណ៍បានឲ្យដឹងថា ក្រៅពីរថក្រោះ Leopard 2 ដំបូងចំនួន ៤គ្រឿង កាណាដា កំពុងពិចារណាបញ្ជូនរថក្រោះបន្ថែមទៀតនៅពេលក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមរបាយការណ៍បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធកាណាដាបច្ចុប្បន្នមានរថក្រោះប្រយុទ្ធ Leopard 2 ផលិតដោយប្រទេសអាល្លឺម៉ង់ចំនួន ៨២គ្រឿង ប៉ុន្តែពួកគេស្ថិតនៅក្នុង ស្ថានភាពផ្សេងៗគ្នានៃសេវាកម្ម។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេនឹងរៀបចំការដឹកជញ្ជូនរថក្រោះ Leopard 2 រាប់សិបគ្រឿងទៅកាន់អ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top