ព័ត៌មានអន្តរជាតិ

ភាពតានតឹង រវាងអាមេរិក និងចិនកើនឡើង ជុំវិញកម្មវិធីចារកម្មចំពេលមានការស៊ើបអង្កេត UFO

វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងកាលពីថ្ងៃចន្ទ ខណៈប្រទេសទាំងពីរបានដោះដូរ ការចោទប្រកាន់យ៉ាងក្តៅគគុក លើកម្មវិធីចារកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មចិន និងវត្ថុហោះមិនស្គាល់អត្តសញ្ញាណចំនួន៣ ក្នុងមួយសប្តាហ៍ក្រោយមក នៅលើទ្វីបអាមេរិកខាងជើង។

មន្ត្រីសហរដ្ឋអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍ថា ក្នុងសញ្ញាមួយបង្ហាញថាសហរដ្ឋអាមេរិក បាននឹងកំពុងតាមដានយ៉ាងជិតស្និតនូវកម្មវិធីឃ្លាំមើលបាឡុង ដែលដឹកនាំដោយយោធាចិននាពេលថ្មីៗនេះ ពួកគេបានចាប់ផ្តើមតាមដានបាឡុងចារកម្មនេះ នៅពេលវាបានហោះចេញ ពីកោះ Hainan ភាគខាងត្បូងប្រទេសចិន កាលពីចុងខែមករា។

ក្រុមមន្ត្រីបានបន្តថា នៅពេលវារសាត់លើកោះ Aleutian ក្បែរអាឡាស្កា និងឆ្លងកាត់ប្រទេសកាណាដា ហើយបន្ទាប់មកម៉ុនតាណា មេដឹកនាំយោធាបានជូនដំណឹង ដល់លោកប្រធានាធិបតី Biden ថា វាស្ទើរតែជាប្រភេទយន្តហោះដូចគ្នា ដែលសហរដ្ឋអាមេរិក បានរកឃើញ២ដង ដោយកោះហាវ៉ៃ ហើយវាបានប្រទះឃើញពីលើរដ្ឋតិចសាស់ និងផ្លរីដា។

មន្ត្រីយោធាបាននិយាយកាលពីថ្ងៃចន្ទថា បាឡុងនេះត្រូវបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រ នៃរដ្ឋ South Carolina ដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែកុម្ភៈ ក្រុមនាវិកបានរកឃើញ កម្ទេចកម្ទីសំខាន់ៗពីយានរួមមានឧបករណ៍ ចាប់សញ្ញាអាទិភាព និងបំណែកអេឡិចត្រូនិច៕ ដោយ៖លី ភីលីព

Most Popular

To Top